ព័ត៌មានអន្តរជាតិ ៖ មន្រ្តីយោធា ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន AFP អោយ ដឹងថា មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត អំឡុងថ្ងៃពុធ ទី ២៨ មករា នេះ នៅពេលដែល ឧទ្ធម្ភាគ ចក្រ យោធាមួយគ្រឿងបានធ្លាក់ ភ្លាមៗបន្ទាប់ពីបានហោះឡើង បានតែបន្តិច នៅ ភាគ ខាងត្បូង ទីក្រុង ហូជីមិញ ។
ប្រភពសារព័ត៌មានពីទំព័រ សឹង្ហបុរី channelnewsasia អោយដឹងថា ឧទ្ធម្ភា គច្រក The UH-1 ដែល បានធ្លាក់នោះ ជាទូទៅត្រូវបានគេធ្លាប់ស្គាល់ថា Huey បានបាត់ការទាក់ទង រយៈពេល ៨នាទី បន្ទាប់ ពីធ្វើការហោះឡើង ចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កំឡុងថ្ងៃពុធនេះ ។ ជារួម សមាជិក សហសេវិក ទាំង ៤ នាក់ មានវត្តមាននៅលើនោះ ពួកគេទាំងអស់គ្នា បានស្លាប់បាត់បង់ជី វិត ដោយឡែក មូលហេតុធ្លាក់ កំពុងស្ថិតក្រោមការសិក្សា ស្រាវជ្រាវនៅឡើយ ។
បញ្ជាក់ ៖ រូបភាព ឯកសារ
សារព័ត៌មានក្នុងស្រុក របស់រដ្ឋវៀតណាម កាសែតអនឡាញ TuoiTreចេញសេចក្តីរាយការណ៍អោយ ដឹងថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ បានកើតឡើងនៅ ក្នុង ស្រុក Binh Chanh មានទីតាំងខាងក្រៅក្រុង ។ របាយការណ៍ បញ្ជាក់អោយដឹងថា កាលពីឆ្នាំមុន អំឡុងខែ កក្កដា ហោច ណាស់ មនុស្ស ១៩ នាក់ ត្រូវបានសម្លាប់ ខណៈ ២ នាក់ទៀត របួស ក្រោយពីឧទ្ធម្ភាគចក្រផលិតនៅ ក្នុងប្រទេស រុស្ស៊ី បានធ្លាក់ និងផ្ទុះឆេះ នៅក្នុងរដ្ឋធានី ហាណូយ ក្នុងប្រតិបត្តិការ ហោះហ្វឹកហ្វើន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia