CamNews

យល់ដឹង 

រូបមន្តធម្មជាតិ ងាយៗ ២យ៉ាង ព្យាបាលបបូរមាត់ប្រះ ឱ្យជាសះស្បើយ បានឆាប់រហ័ស (មានវីដេអូ)

បបូរមាត់ស្ងួត អាចបង្កឱ្យបបូរមាត់ប្រែទៅជាប្រះ គ្មានសំណើម ដែលបណ្តាលមកពី ការផ្លាស់ប្តូរ
អាកាសធាតុ។ បបូរមាត់ប្រះ  អាចធ្វើឱ្យលោកអ្នក  មានអាការឈឺចាប់ត្រង់បបូរមាត់ និង ពិបាក
ទទួលទានចំណីអាហារ ជាដើម។ល។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ ដូចខាងក្រោម ដែលអាច
ជួយឱ្យព្យាបាលជំងឺប្រះបបូរមាត់ ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។ 

វិធីទី១៖ សូមយកទឹកផ្កាកូលាប ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកា
ហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើបបូរមាត់ជាការស្រេច។

វិធីទី២៖ សូមយកផ្លែត្រសក់ (ចិតយកគ្រាប់ចេញ) កិនឱ្យម៉ដ្ឋ ដាក់ទៅក្នុងកន្រ្តង រួចសង្កត់យក
ទឹក បន្ទាប់មក យកទឹកនោះ មកលាបនៅលើបបូរមាត់ជាការស្រេច។

មួយវិញទៀត លោកអ្នកអាចផឹកទឹក ឱ្យបាន ៨ ទៅ ១០កែវ ក្នុង ១ថ្ងៃ ដើម្បឱ្យក្នុងខ្លួនមានជាតិ
ទឹក និងមានសំណើចច្រើន ដែលអាចជួយឱ្យមិនឱ្យបបូរមាត់ប្រះ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: knowledge Cracked Lips