CamNews

ព័ត៌មានអន្តរជាតិ 

លេចចេញសញ្ញាណ កូរ៉េខាងជើង បម្រុងនឹងធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែរ លើកទី ៤ របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន​ ដែលបានចេញផ្សាយដោយគេហទំព័រ
បរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា​  លេចចេញសញ្ញាណកូរ៉េ
ខាងជើង បំម្រុងនឹងធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី ៤ របស់ខ្លួន។

គួររំឭកផងដែរថា  ការបញ្ជាក់អះអាងខាងលើនេះ  ក៏ជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីផ្លូវការ
របស់កូរ៉េខាងត្បូង  ខណៈពេលដែលគាត់បានគូសបញ្ជាក់បន្ថែមថា     នៅឯមូលដ្ឋានអាទូមិច
(គ្រាប់បែកបរមាណូ)​  ឯណោះវិញ  គេសង្កេតឃើញមាន សកម្មភាពអវិជ្ជមាន  ក៏កំពុងតែមមា
ញឹកជាខ្លាំង។

គួរបញ្ជាក់ផងដែរថា   ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ​  ស្ថានការនៅឧបទ្វីបកូរ៉េ
មានភាពតានតឺងជាខ្លាំង ស្របពេលដែលពេលកន្លងទៅ កូរ៉េខាងជើង  បានប្រកាសជាសាធា
រណៈ អោយបណ្តាប្រទេសដែលមានទូតនៅកូរ៉េខាងជើង ជម្លៀសអង្គទូតខ្លួនចេញពីប្រទេស
មួយនេះ មុនថ្ងៃ ១០ មេសា តែដោយឡែក មកទល់នឹងពេលនេះ បើយោងតាមអត្ថបទផ្សាយ
របស់ទំព័របរទេស  ក្នុងស្រុក ក៏ដូចជា ក្រៅស្រុក  អះអាងថា  បណ្តាស្ថានទូតបរទេសនាក្រុង
ព្យុងយ៉ាង នៅតែបន្តបើកទ្វារ បើទោះជាមានការព្រមាន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic