CamNews

យល់ដឹង 

អាថ៌កំបាំង ៣យ៉ាង ជួយឱ្យភ្នែកមើលឃើញបានឆ្ងាយច្បាស់ល្អ ដោយធម្មជាតិ

សុខភាពភ្នែក  គឺជាបញ្ហាមួយ ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេងឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗ ទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាត ជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សាភ្នែក ឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយការពារ និង ផ្តល់នូវសារធាតុ ចិញ្ចឹមច្រើន ចំពោះភ្នែក។

ផ្លែការ៉ុត៖ ផ្លែការ៉ុត និង ផ្លែឈើ ដែលមានពណ៌ទឹកក្រូចផ្សេងៗ ទៀត និងបន្លែពណ៌បៃតង មាន តួនាទីយ៉ាងសំខាន់ក្នុងការការពារ និង ថែរក្សា ភ្នែកឱ្យមានសុខភាពល្អ និង មើលឃើញច្បាស់ ដោយសារតែ នៅក្នុងផ្លែការ៉ុត និង បន្លែ ផ្លែឈើ ដែលមានពណ៌ទឹកក្រូចទំាងនោះ មាន ផ្ទុកនូវ សារធាតុចិញ្ចឹម និង វិតាមីន ជាច្រើន ដែលមានអត្ថប្រយោជន៍បំផុត សំរាប់សុខភាពភ្នែក។

ខ្ទឹមស និង ខ្ទឹមបារំាង៖ គឺសម្បូរទៅសារធាតុស៊ុលផួរ ដែលមានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិត សារធាតុ glutathione មានផ្ទុកនូវប្រូតេអ៊ីន អាចការពារកែវភ្នែក  ឱ្យមើលឃើញច្បាស់ល្អ។ជាពិសេស ខ្ទឹមស និង ខ្ទឹមបារាំង អាចការពារភ្នែក  ជំងឺអៀស៊ីភ្នែក និង ជំងឺភ្នែកឡើងបាយ បានយ៉ាងមាន ប្រសិទ្ធិភាព។ ដូច្នេះ សូមទទួលទាន ខ្ទឹមស និងខ្ទឹមបារាំង ធ្វើជាបន្លែ ឬគ្រឿផ្សំ លាយជាមួយ នឹងអាហារ ដែលអ្នកទទួលទានរាល់ថ្ងៃ ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ គ្មានជំងឺ។

ប៉េងប៉ោះ៖ មានផ្ទុកនូវសារធាតុ ពីរយ៉ាង  ដែលជួយឱ្យ   ភ្នែកមានសុខភាពល្អ គឺ សារធាតុlycopene និង lutein។ សារធាតុទាំងពីរនេះ  មានភារកិច្ចការពារពី ជំងឺមហារីកភ្នែក និង ការពារភ្នែកខូច ពីពន្លឺ ព្រះអាទិត្យ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: knowledge top 3 ways for-healthy-eyes