នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ Camnews សូមឧទ្ទេសនាមកម្រងអត្ថបទមួយដែលមានចំណងជើងថា
"អច្ឆរិយវត្ថុរបស់ខ្មែរ" ដើម្បីរំឮកឡើងវិញនូវស្នាដៃនានាដែលបុព្វបុរសរបស់យើងបានបន្សល់ទុក
រហូតដល់បច្ចុប្បន្ន។ ក្នុងនោះដែរ យើងនឹងលើកឡើងនូវប្រវត្តិសាស្ដ្រខ្លះៗរួមនឹងការកសាងប្រាសាទ
និងស្នាដៃនានារបស់ព្រះមហាក្សត្រមុនៗរបស់ខ្មែរ។ ហើយកាលពីម្សិលមិញ យើងបាននាំលោកអ្នក
ទៅមើល ប្រាសាទអង្គរវត្ត។ ហើយពេលនេះយើងនឹងនាំលោកអ្នកទៅមើល ប្រាសាទបាយ័នវិញម្ដង។
សង្ខេបពីប្រាសាទ
ប្រាសាទបាយ័នត្រូវបានគេស្គាល់ថាជាប្រាសាទ "អង្គរ" ឬ "អង្គរធំ" (ខុសពីអង្គរវត្ត) នៅទឹកដីអង្គរខែត្រ
សៀមរាប កម្ពុជា។ បានសាងសង់ក្នុងអំឡុងសតវត្សទី ១២ និងរួចរាល់នាចុងសតវត្សទី ១៣ ជាប្រាសាទ
ដែលឧទ្ទិសដល់ពុទ្ធសាសនាមហាយាន្ត (Mahayana Buddidhist) ប្រាសាទនេះត្រូវបានផ្ដើមក៏សាងដោយ
ព្រះបាទជ័យវរ័្មនទី ៧ ដោយបានយកជាស្នូលនៃរាជធានីអង្គរធំ (Jayavarman's Capital) ក្រោយពេលព្រះ
បាទជ័យវរ័្មនទី ៧ ចូលទីវង្គត់ប្រាសាទនេះត្រូវបានទេចាត់ទុកជាទីឧទ្ទិសដល់សាសនា ២ រួមគា្នគី ហិណ្ឌូ
(Hindu) និង ព្រះពុទ្ធសាសនាថេរវាទ (Theravada Buddhist) ដើម្បីជៀសវាងជម្លោះសាសនា។
ប្រាសាទបាយ័នត្រូបានគេស្គាល់តាមរយៈផ្ទៃមុខព្រះពោធិ៍សត្វ លោកេស្វរៈ (bodhisattva Avalokites-
hvara) ដែលផ្ទៃមុខញញឺមទាំងនោះនៅតែជាចម្ងល់ដែលបង្កប់អាថ៍កំបាំងថាតើផ្ទៃមុខដែលមានបរិបទ
នៃការញញឺមច្រើនបែបច្រើនយ៉ាងនេះមានន័យដូចម្ដេច ឬជាផ្ទៃមុខរបស់ព្រះបាទជ័យវរ័្មនទី ៧ ទេ?
មានឯកសារមួយចំនួនដែលបានបង្ហាញថាព្រះបាទជ័វរ័្មនទី ៧ បានអោយគេសាងសង់រូបព្រះភក្រ្តនៅ
ប្រាសាទបាយ័នអោយដូចនឹងព្រះភក្រ្តរបស់ព្រះអង្គដោយព្រះអង្គប្រាថា្នថាពេលសោយទីវង្គត់ទៅព្រះ
អង្គអាចក្លាយជា ព្រះពោធិ៍សត្វ លោកេស្វរៈ មួយអង្គ (ព្រះពោធិ៍សត្វដែលមិនទាន់ត្រាស់) ចំនែកឯ
កំពូលប្រាសាទចំនួន ៥១ ទៀតគីមានមុខ ៤ ដែលមានបរិបទខុសៗគ្នា។
រូបដែលមានទម្រង់ព្រះភក្រ្តរបស់ព្រះបាទជ័យវរ័្មនទី ៧
ប្រាសាទបាយ័នត្រូវបានហុំព័ទ្ធដោយជញ្ជាំងធំ ២ ដែលមានឆ្លាក់ជាសិល្បះនៃការប្រមូលទិដ្ឋភាពប្រវតិ្ត-
សាស្រ្តជាច្រើនហើយមានប្រវែងប្រមាណជាង ១.២ គឺឡូម៉ែត្រ។
ប្រសិនបើលោកអ្នកឈានជើងចូលប្រាសាទបាយ័នតាមទ្វារខាងកើតហើយក្រលេកមើលទៅរូបចម្លាក់
ជាសាច់រឿងតាមទិសនៃទ្រនិចនាឡិការវិលលោកអ្នកនឹងបានដឹងចំពីសាច់រឿងដំណររៀងគ្នាជាច្រើន
រឿងដែលជារឿងប្រវត្តិសាស្រ្តពិតដូចជា៖
១. ជ័យលើចាម ជាសាច់រឿងដែលកងទ័ពរបស់ព្រះបាទជ័យវរ័្មនទី ៧ ទទួលជ័យលើចម្បាំងជាមួយចាម។
២. លិង្គព្រះសេវៈជាទីសក្ការៈ ជាសាច់រឿងដែលទាក់ទងនឹងដំណើរនៃការគោរពលិង្គព្រះសេវៈឈុតនេះ
កាលដើមឡើយគឺជាឈុតដែលនិយាយអំពីព្រះពុទ្ធសាសនាតែសេ្ដចក្រោយមកដែលជាស្ដេចកាន់សាស-
នា ហិណ្ឌូ បានជួលជាងចិនអោយឆ្លាក់ជារឿងរ៉ាយលិង្គព្រះសេវៈវិញ។
៣. សង្គ្រាមផ្លូវទឹក ផ្នែកខ្លះនៃជញ្ជាំងប្រាសាទបាយ័នគឺត្រូវបានឆ្លាក់ពីទិដ្ឋភាពនៃសង្រ្គាមផ្លូវទឹក ក៏ដូចជា
ជីវភាពនៃមនុស្សសម័យនោះដែលរស់នៅតាមដងទន្លេមេគង្ក ក៏ដូចជាតាមមាត់បឹងទន្លេសាប។
៤. ជ័យជំនះសារជាថ្មីលើជនជាតិចាម ផ្នែកនេះគេបានឆ្លាក់ជាសាច់រឿងនៃការទទួលជ័យជំនះសារជា
ថ្មីលើសង្គ្រាមជាមួយនឹងចាមហើយក៏មានបញ្ចូលនូវរូបភាពដែលបង្ហាញពីបរិបទនៃការរស់នៅប្រចាំថ្ងៃ
របស់ប្រជាជនខ្មែរនាសម័យនោះផងដែរ។
៥. ការបង្វឹកទ័ព ផ្នែកនេះគឺមានឆ្លាក់ពីសាច់រឿងបង្ហាញពីបរិបទនៃការរៀបចំកងទ័ពក៏ដូចជាមានការទាក់
ដំរីអោយចុះពីលើភ្នំ តែមិនបានឆ្លាក់អោយចប់ចុងចប់ដើមនោះទេ។
៦. សង្រ្គាមជាតិសាសន៍ឯង ឆ្លាក់ពីសកម្មភាពក្រុមមនុស្សដែលតតាំងគ្នាដោយអ្នកចេះដឹងដែលនាំទៅ
ដល់សង្រ្គាមរវាងជាតិសាសន៍ខ្លួន។
៧. សញ្ញានៃជ័យជំនះ រូបដែលឆ្លាក់ពីព្រះរាជាទ្រងគ្រឿងជាមួយធ្នូនិងព្រួញដែលជាសញ្ញានៃជ័យជំនះ។
៨. រហ័សកម្មសៀកខ្មែរ
៩. ភាពបរបូរណ៍នៃដីកសិកម្មខ្មែរ
១០. ចាមដកទ័ពថយ
១១. ចាមវាយលុកអង្គរ
១២. ចាមចូលដល់ក្រុងអង្គរ
ទាំងនេះគឺជាអ្វីដែល Camnews បានខិតខំរុករកដើម្បីជាគន្លិះសម្រាប់អ្នកទាំងអស់គ្នាបានដឹងពីប្រាសាទខ្មែរ
ទោះបីជាវាមិនបានពេញលេញឥតខ្ចោះតែពួកយើងមានភាពសោមនស្សរីករាយក្នុងការចែករំលែក។ សង្ឃឹម
ថាលោកអ្នកនិងបានរីករាយជាមួយដំណើរកំសាន្តក្នុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ wiki