បរទេស ៖ យោងតាមគេហទំព័រសារព័ត៌មានចិន chinadaily បានចេញផ្សាយនូវអត្ថបទ
មួយ ដែលទាក់ទងនឹងទិដ្ឋភាពរួម របស់សិស្សជនជាតិអាហ្វ្រិក ហាត់ក្បាច់គុណកុងហ្វូ
នៅក្នុងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពរូមរបស់សិស្សជនជាតិអាហ្រ្វិក កំពុងតែហ្វឹកហាត់ក្បាច់គុណកុងហ្វូ
នេះត្រូវបានរកអោយឃើញថា ពួកគេកំពុងតែសំងំហាត់គុណនៅលើភ្នំ Songshan ដែលស្ថិតនៅ
ក្នុងក្រុង Dengfeng ខេត្ត Henan ប្រទេសចិន។
លើសពីនេះទៅទៀត របាយការណ៍ដែលបានផ្តល់ដោយប្រភពសារព័ត៌មានដដែលបានបន្ថែមថា
ក្នុងចំណោមសិស្សហាត់គុណទាំងអស់ ក៏មានសិស្សហាត់គុណ ១០ នាក់ផងដែរ ដែលជាជនជាតិ
អាហ្រ្វិក ដោយពួកគេបានចាប់ផ្តើមមកហាត់គុណនៅទីនេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ ។
គួររំឮកផងដែរថា ពួកគេនឹងសំងំហាត់គុណនេះ រហូតទាល់តែបានសំរេច ពោលគឺ វាមានរយៈ
ពេលដល់ទៅ ៥ ឆ្នាំឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily