CamNews

ព័ត៌មានអន្តរជាតិ 

អាណិតអ្នកកាសែតពីរនាក់នេះណាស់ ខំរាយការណ៍ព័ត៌មាន ដោយសច្ចៈទៀងត្រង់ បែរជាត្រូវជាប់ឃុំទៅវិញ!!

កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋអាជ្ញាមីយ៉ាន់ម៉ា បានចោទប្រកាន់ អ្នករាយការណ៍ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ពីបទរំលោភបំពានច្បាប់ស្ដីពីការណ៍សម្ងាត់នៃមន្រ្ដីរាជការសារធារណៈត្រង់មាត្រា ១៩១១ ដោយបានរាយការណ៍អំពីភាពចលាចលនៃកងយោធា នៅក្នុងរដ្ឋរ៉ាឃីន។

ច្បាប់នេះ ត្រូវសភាធ្វើវិសោធនកម្មជាច្រើនលើកមកហើយៗ មានគោលបំណងការពាររដ្ឋ ពីការឈ្លបយកការណ៍សម្ងាត់ និងអំពើចារកម្ម។

មន្រ្ដីរាជការមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកកាសែតទាំងពីររូបខាងលើ ថាបានប្រមូលយកឯកសារយោធា ដែលរៀបជាលំដាប់ថ្នាក់រួចរាល់ ហើយមានចេតនាចែករំលែកឯកសារទាំងនោះទៅឱ្យភ្នាក់ងារស៊ើបការណ៍បរទេស។ អ្នកកាសែតខាងលើ បាននិយាយថា ពួកខ្លួនគ្រាន់តែបំពេញការងារជាអ្នករាយការណ៍ពីបញ្ហាអន្តរជាតិប៉ុណ្ណោះ។


ចាងហ្វាងកាសែត និងជានិពន្ធនាយកនៃទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Stephen J. Adler បានចេញរបាយការណ៍មួយ ដែលមានខ្លឹមសារថា៖ អ្នកកាសែតរបស់រ៉យទ័រទាំងពីររូបនេះ បំពេញកាតព្វកិច្ចការងាររបស់ខ្លួន ដោយវិធីមួយប្រកបដោយឯករាជ្យភាព និងគ្មានលំអៀង ហើយវាក៏ពុំមានអង្គហេតុ ឬភស្ដុតាងដាក់បន្ទុកណាមួយ ដែលបញ្ជាក់ថា ពួកគេបានប្រព្រឹត្ដខុស ឬបំពានច្បាប់ដែរ។ ពួកគេ គួរតែត្រូវបានដោះលែងឱ្យមានសេរីភាព និងអនុញ្ញាតឱ្យបានជួបជុំក្រុមគ្រួសារ មិត្ដភក្ដិ និងមិត្ដរួមការងារវិញ។

អ្នកកាសែតទាំងពីររូបនេះ ត្រូវបានឃុំខ្លួន ចាប់តាំងពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៧ ហើយប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព ពួកគេនឹងប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ ១៤ ឆ្នាំ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news