ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មាននាទីមុននេះបន្តិច បើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេសរុស្ស៊ី អ័រតេ ចុះផ្សាយអោយដឹងថា មានករណីបំផ្ទុះ ទូក ល្បឿន លឿន របស់ប្រធានាធិបតី ប្រទេស ម៉ាល់ឌីវ លោក Abdulla Yameen នៅជិតទីក្រុង Male ។
ប្រភពសារព័ត៌មានអោយដឹងថា ករណីវាយប្រហារ បំផ្ទុះទូកល្បឿនលឿន ផ្ទុកបេក្ខភាពប្រធានាធិ បតីរូបនេះ បានធ្វើអោយលោក ប្រធានាធិបតី រងរបួស មិនត្រឹមតែប៉ុណ្ណោះ ជំទាវទី ១ លោកស្រី Fathmath Ibrahim ដែលត្រូវជាភរិយាលោកប្រធានាធិបតីនោះ រួម ទាំង សមាជិក អង្គរក្សឯទៀត នោះ ក៏បានទទួលរងរបួសធ្ងន់ និង ស្រាលដូចគ្នាដែរ ខណៈនេះ ជនរងគ្រោះទាំងអស់ កំពុងតែសំ រាកនិងព្យាបាលរបួស នៅឯមន្ទីរពេទ្យ Indira Gandhi Memorial Hospital (IGMH) ។របាយការណ៍ បញ្ជាក់អោយដឹងថា ទូកល្បឿនលឿន មួយគ្រឿងខាងលើនេះ ចំណុះ ទៅដោយប្រមុខរដ្ឋាភិបាល ប្រទេស ម៉ាល់ឌីវ នោះ គឺដឹកអ្នកទាំងអស់គ្នា ពី អាកាសយានដ្ឋាន ក្រោយ ដំណើរទស្សនកិច្ចទៅ កាន់ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ ចូលរួមកម្មវិធីបុណ្យសាសនា ម៉ូស្លឹម ដ៏ធំប្រចាំឆ្នាំ បុណ្យ Hajj ។ ប្រមុខការទូត ចំណុះនៅលើទូក ខាងលើ រួមមានដូចជា សមាជិក គណៈរដ្ឋមន្រ្តី ក៏ដូចជាសមាជិក សភាជាតិដូចគ្នាដែរ ។ ករណីបំផ្ទុះមួយនេះ បានកើត ឡើង នៅឯ កន្លែងសំចត ទូកល្បឿនលឿន ខណៈសាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែកអោយដឹងថា លាន់ឮសម្លេង ផ្ទុះបែកកញ្ជក់ថែមទៀង ផង។ ករណីផ្ទុះលើកនេះ មិនទាន់បានដឹងនៅឡើយទេ កំពុងតែស៊ើបអង្កេត នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ