ព័ត៌មានអន្តរជាតិ ៖ អ្នកនាំពាក្យ មន្ទីរបញ្ជកោណសហរដ្ឋអាមេរិក អោយដឹងថា អ៊ីរ៉ង់ បានបើកការវាយ ប្រហារតាមអាកាស ទៅលើរដ្ឋអ៊ីស្លាមជ្រុលនិយម នៅភាគខាងកើត ប្រទេស អ៊ីរ៉ាក់ ក្នុង កំឡុងពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ប្រភពសារព័ត៌មានពីទំព័រប៊ីប៊ីស៊ី អោយដឹងថា សហរដ្ឋអាមេរិក ដែល ធ្លាប់តែបើកវាយប្រហារតាមអា កាសទៅលើក្រុមឧទ្ទាមមួយនេះ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដោយឡែក ប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិក ពុំបានចូលដៃជាមួយ អ៊ីរ៉ង់ក្នុងការវាយប្រហារនោះទេ ។ ដោយឡែក មន្រ្តី យោធាជាន់ខ្ពស់ ប្រទេស អ៊ី រ៉ង់ក៏បានច្រានចោល នូវកិច្ចពិភាក្សា សហប្រតិបត្តិការ រវាងប្រទេសទាំងពីរដូចគ្នាដែរ ។ គួររំឮកថា អា មេរិក គឺជាប្រទេសនាំមុខ បណ្តាប្រទេសជាសម្ព័ន្ធ ក្នុងការបើកការវាយប្រហារ តាមអាកាសរាប់រយដង ប្រឆាំងទៅនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ចាប់តាំងពីខែ សីហា មកម្ល៉េះ ។
យ៉ាងណាមិញ សហរដ្ឋអាមេរិក បញ្ជាក់អោយដឹងថា វាពិតជាមិនសមរម្យ សម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងការ ចូលដៃ ជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធ បើទោះជាប្រទេសទាំងពីរដែលជា សត្រូវនឹងគ្នា មានបញ្ហាប្រ ឈមរួម ពោលមានសត្រូវរួម ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម IS ដូចគ្នាយ៉ាងណាក៏ដោយចុះ
គួរបញ្ជាក់ថា ចាប់តាំងពីធ្វើបដិវត្តន៍អ៊ីស្លាម នៅក្នុងឆ្នាំ ១៩៧៩ អាមេរិក និង អ៊ីរ៉ង់ កាន់តែមានទំនាក់ទំ នងតានតឹងឡើងៗ ក្នុងនោះ រដ្ឋាភិបាល ទីក្រុង វ៉ាស៊ិនតោន បានរឹតបន្តឹង ចំណងទាក់ទងជាមួយនឹង ប្រទេស អ៊ីរ៉ង់ ក្រោយពីមានឆ្នាំមួយនេះ សិស្ស និស្សិត អ៊ីរ៉ង់ បានកាន់ កាប់ស្ថានទូត អាមេរិក ប្រចាំទី ក្រុង Tehran និងបានចាប់ពលរដ្ឋអាមេរិក ៥២ នាក់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី