CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ មេដឹកនាំ ពិភពលោក ប្រមូលផ្តុំគ្នា ដើរក្បួន ប្រឆាំងភារវកម្ម ជាដាច់ខាត ក្នុងការសម្លាប់ពលរដ្ឋ

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ បណ្តាលមេដឹកនាំ រដ្ឋា ភិបាលនានា នៅលើសកលលោក មកពីអាស៊ី អាហ្វ្រិក   អឺរ៉ុប និង អាមេរិក បានប្រមូល ផ្តុំគ្នា ដើរក្បួន នៅតាម  ដងផ្លូវដ៏ធំមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីសម្តែងការ ប្រឆាំងយ៉ាង ដាច់ខាត ទៅ នឹង ពួកភេរវករ ដែលបានអុកឡុក និង សម្លាប់ជន    គ្មាន កំហុស អស់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅ លើសកលលោក។

រូបភាពដែលក្រុមអ្នកសារព័ត៌មានបានផ្តិតយក ក្នុង  យុទ្ធនាការដង្ហែក្បួន    ជាប្រវត្តិសាស្ត្រនៃ សកល លោក ដើម្បីប្រឆាំងនឹងពួកភេរវករនេះ ដឹកនាំដោយលោក ប្រធា នាធិបតី    បារាំង  ដែល ជាម្ចាស់ផ្ទះ ផ្ទាល់ រួម  ជាមួយនឹងលោកស្រីអធិការបតី   អាល្លឺម៉ង់ អេនជេឡា ម៉ាគែល, លោក នាយករដ្ឋមន្ត្រី អង់ គ្លេស ដេវីដ កាម៉ឺរ៉ូន, លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ, លោកប្រធានា  ធិប តី ប៉ាឡេស្ទីន ម៉ាហ៍មូដ អាប់បាស់, និង បណ្តាមេដឹកនាំ កំពួលៗទាំងក្នុងតំបន់ និង លើសកល លោក ក្រោយការវាយប្រហារនៅ    ទី ក្រុងប៉ារីស កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្សជាង ១០ នាក់ បាត់បង់ជីវិត។

មេដឹកនាំ  ទាំងអស់ បាន ប្តេជ្ញា ចាត់វិធាន ការក្តៅ ទប់ទល់  នឹងពួក   ភេរវ ករ ដោយនឹងមិន បណ្តែត បណ្តោយឲ្យ ពួកនេះបង្កការសម្លាប់រង្គាលជាតិសាសន៍ណាមួយតទៅទៀតនោះទេ ៕

- អាន ​៖ ច្រើនជាង​ ៣ លាននាក់ ផ្ទុះបាតុកម្ម ប្រឆាំង អំពើភារវកម្ម សម្លាប់សាហាវ នៅទីស្នាក់ការ កាសែត កណ្តាលក្រុង


ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី និង យូធូប


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo