CamNews

តារា 

បែកធ្លាយវីដេអូស្តែងៗរបស់នាង Kimberly និងមិត្តប្រុស! មិននឹកស្មានថា Mark ជាមនុស្សចឹងសោះ!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីអ្នកមានគុណរបស់តារាសម្តែងស្រីនាង Kimberly ដែលជាមិត្តស្រីរបស់លោក Mark prin ពិតជាមានការសោកស្តាយទាំងគ្រួសារតែម្តង ក្រោយពីបាត់បង់លោកឪពុកដែលគ្មានថ្ងៃវិលត្រលប់មកវិញបែបនេះ ។ 

ទស្សនិកជនជាច្រើនក៏បានដឹងហើយថា បន្ទាប់ពីឪពុករបស់មិត្តស្រីបានទទួលមរណៈភាពភ្លាម Mark prin សុខចិត្តបោះបង់ចោលការងារទាំងអស់ដើម្បីមកមើលខុសត្រូវទាំងពិធីបុណ្យសព្វ និងនាង Kimberly ផងដែរ ព្រោះដឹងថា រូបរាងពេលនេះកំពុងតែត្រូវការអ្នកនៅក្បែរនឹងលើកទឹកចិត្ត ម្យ៉ាងវិញទៀតក្នុងនាមលោកជាសង្សារក៏គួរតែធ្វើបែបនេះស្រាប់ទៅហើយ ដើម្បីឲ្យជឿជាក់ទុកចិត្តលោកកាន់តែខ្លាំង ។ 

ដោយយោងតាមរបាយការណ៍និងរូបថតជាច្រើនសន្លឹកពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ​Mark prin តែងតែឈរមិនឆ្ងាយពីនាង Kimberly ឡើយ ពោលគឺស្អិតបេះមិនចេញតែម្តង ប៉ុន្តែនោះគ្រាន់តែរូបថតតែប៉ុណ្ណោះ ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ វីដេអូស្តែងដែលបុរសសង្ហា Mark ដើរពីក្រោយជាប់​ នាង Kimberly ក៏ត្រូវបានបែកធ្លាយ ហើយក៏កាន់តែធ្វើឲ្យមហាជនកោតសរសើរសង្សារដូចជា Mark យ៉ាងខ្លាំងថា ពិតជាសង្សារល្អដែលកម្ររកបានពិតមែន ។ តោះទៅទស្សនាវីដេអូថា តើ Mark មើលថែទាំងនាង Kimberly​ បានល្អយ៉ាងណាទៅ ៕

 






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin