ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារស៊ើបអង្កេត ចក្រភពអង់គ្លេស ដែលកំពុងតែស៊ើបរកមូលហេតុនៃ ការធ្លាក់យន្តហោះរុស្ស៊ី នៅក្នុងប្រទេស អេហ្ស៊ីបនោះបានដាក់ បន្ទុកដោយមានជំនឿជាក់ថា មាន ការបង្កៃគ្រាប់បែក មុននឹងយន្តហោះ ហោះឡើង ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋាភិបាលចក្រភព អង់គ្លេស បានចេញសេចក្តីប្រកាស ផ្អាករាល់ជើងហោះហើរទាំងអស់ ធ្វើដំណើរទៅមក រមណីយដ្ឋាន Sharm el-Sheikh នាប្រទេស អេហ្ស៊ីប ២ ថ្ងៃមុននេះ ។ សេចក្តីប្រកាសអាសន្ន ស្តីពីការផ្អាកជើង ហោះហើរ លើកនេះ ត្រូវតែធ្វើ ឡើង ខណៈមាននិន្នាការលើកឡើងថា ការវាយប្រហារ ទម្លាក់យន្ត ហោះ គឺជាសកម្មភាព វាយប្រ ហារភារវកម្ម ក្រោយពីទទួលបានរបាយការណ៍ស៊ើបអង្កេតដោយសម្ងាត់ ដោយយោងទៅតាមការ ទំនាក់ទំនងរវាងក្រុមសកម្មប្រយុទ្ធ នៅឧបទ្វីប Sinai Peninsula ។ ទោះ ជាយ៉ាងណាក៏ដោយចុះ ទាំងពីរភាគី អេហ្ស៊ីប និង រុស្ស៊ី អោយដឹងថា ដូចជាលឿនពេកហើយក្នុងការធ្វើសេចក្តីសម្រេចចិត្ត ពីមូលហេតុយន្តហោះធ្លាក់ ។
គួររំឮកថា យន្តហោះ Airbus A321 ក្រោយ ពី ហោះ ហើរ ចេញពី តំ បន់រមណីយដ្ឋាន Sharm el- Sheikh យន្តហោះ គឺហោះសំដៅ ទៅកាន់ ទីក្រុង St Petersburg តែជាអកុសល បានធ្លាក់ចុះ នៅ ភាគកណ្តាល ឧបទ្វីប Sinai ដោយបានសម្លាប់មនុស្ស គ្មានសល់ទាំង ២២៤ នាក់ ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅ តំបន់ ឧបទ្វីប Sinai និងមានទំនាក់ទំនង ជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នោះ អោយ ដឹងថា ពួកគេបានធ្វើការវាយប្រហារ ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ពិតប្រាកដមែន ខណៈការវាយប្រហារលើកនេះ គឺ ជាការវាយប្រហារ សងសឹករុស្ស៊ី និងអាមេរិក ដែល តែងតែធ្វើការវាយប្រហារផ្លូវអាកាស ប្រឆាំង ក្រុមរបស់ខ្លួន ក្រុម ISIS ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី