CamNews

ព័ត៌មានអន្តរជាតិ 

ISIS បង្ខំខ្ញុំ ប្រើប្រាស់ ជំនាញពេទ្យ ខុសគោលដៅ ទៅជួយ ឃាតករ សម្លាប់មនុស្សទៅវិញ

ព័ត៌មានអន្តរជាតិ ៖ វេជ្ជបណ្ឌិតម្នាក់ ដែលបានលើកឡើងអោយដឹងថា ខ្លួនត្រូវបង្ខំអោយបម្រើការ ដល់ពួក ISIS នោះ គ្រោងនឹងវិលត្រលប់មកកាន់ទឹកដី កំណើតរបស់ខ្លួនវិញ ប្រទេស អូស្រ្តាលី ។ ប្រភពសារព័ត៌មានបរទេស ចុះផ្សាយអោយដឹងថា វេជ្ជបណ្ឌិតសុំមិនបញ្ចេញឈ្មោះម្នាក់នេះ បាន ធ្វើដំណើរទៅកាន់ប្រទេសស៊ីរី កាលពីឆ្នាំមុន​ ក្នុងបុព្វហេតុការងារមនុស្សធម៌ ។


មន្រ្តីប៉ូលីស គូសបញ្ជាក់អោយដឹងថា វេជ្ជបណ្ឌិតរូបនេះ​ដែលធ្លាប់ជាប់ពាក់ព័ន្ធ ជាមួយនឹងការប៉ះ ទង្គិចនោះ បានចូលខ្លួនមកសារភាព ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាវេជ្ជបណ្ឌិតរូបនេះ គឺជាបុគ្គលទីមួយហើយ ដែលវិលត្រលប់ពី ប្រទេសស៊ីរី ចាប់តាំងពី អូស្រ្តាលី ចាប់  ចេញប្រតិបត្តិ ការប្រឆាំងទៅនឹងក្រុមឧទ្ទាម នៅមជ្ឈឹមបូពាហ៍ ។ ប្រភពបន្ត អោយដឹងថា ៖   វេជ្ជបណ្ឌិតប្រឈម នឹងការចាប់ឃាត់ខ្លួន នៅពេលដែលធ្វើដំណើរដល់ អាកាសយានដ្ឋានអន្តរជាតិ ស៊ីដនី ។​

វេជ្ជបណ្ឌិតពីទីក្រុង Melbourne គូសបញ្ជាក់ដល់សារព័ត៌មាន Fairfax អំឡុងខែ ឧសភា កន្លងទៅ នេះអោយដឹងថា លោកបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី    អំឡុង  ឆ្នាំ ២០១៤ គោលបំណងប្រើ ប្រាស់ជំនាញពេទ្យ ដែលខ្លួនមាន ក្នុង   ន័យមនុស្សធម៌ ជួយ  សង្គ្រោះមនុស្ស ដែលត្រូវបានចាប់ ឃាត់ខ្លួនដោយ ការប៉ះទង្គិច សង្គ្រាម ស៊ីវិល  ប៉ុន្តែ  នៅ ក្រោយមក លោកត្រូវ ISIS ចាប់ឃាត់ខ្លួន បាននិងបង្ខំអោយប្រើជំនាញពេទ្យ ជួយព្យាបាល សមាជិក ISIS ទៅវិញ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS Australia