ជប៉ុន ៖ នៅតំបន់មាត់សមុទ្រនៅក្នុងប្រទេសជប៉ុនបានរងគ្រោះនូវជំនន់ទឹកភ្លៀងអស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតឆក់យកអាយុជីវីតរបស់មនុស្សជាច្រើននាក់ ។
គិតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនឡើងដល់ ១៧៩ នាក់ហើយ ស្របពេលមានមនុស្សចំនួន ៦៧នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គ្រោះមន្តរាយនេះធ្វើប្រជាជននៅលើពិភពលោកចូលរួមសោកស្តាយ និងបន់ស្រន់ឲ្យជប៉ុនចាកផុតពីគ្រោះធម្មជាតិដែលបានឆក់យកជីវិតមនុស្ស ។ ខាងក្រោមនេះគឺជារូបថតប៉ុន្មានសន្លឹក នៅប្រទេសជប៉ុនក្រោយរងគ្រោះនូវជំនន់ ឃើញហើយខ្លោចចិត្ត ៕