ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ផងដែរ សន្លឹករូបថត ខាងក្រោមនេះ បើតាមការអោយដឹងពី គេហទំព័រ សារព័ត៌មាន ឆៃណា ដេលី អោយដឹងថា ក្រុមមនុស្ស បានផ្អើលនាំគ្នា ឈរតម្រង់ជាជួរ ដើម្បីមានឱ កាសបានឡើងមើល នាវាចម្បាំងរបស់ចិន ដែលមានឈ្មោះថា Zhengzhouក៏ដូចជានាវាបាញ់ទម្លាក់ ម៉ីស៊ីល របស់ប្រទេស រុស្ស៊ី ឈ្មោះ Varyag កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ។
ប្រភពបញ្ជាក់ថា នាវាចម្បាំង របស់ប្រទេស មហាអំណាចទាំងពីរខាងលើនេះ បានដាក់បង្ហាញ ជាសាធា រណៈ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ នៅឯផែ ភាគខាងជើង ក្រុងសៀងហៃ ប្រទេសចិន គួររំឭក ថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងទៅ ចិន និង រុស្ស៊ី បានធ្វើសមយុទ្ធយោធា ដែនទឹករួមគ្នា នៅឯ មហាសមុទ្រចិន ភាគខាងកើត ដោយនៅក្នុងនោះ រួមមានតាំងពី ការបាញ់គ្រាប់ពិត ជាដើម ។
សេចក្តីរាយការណ៍បញ្ជាក់បានថា សមយុទ្ធយោធា លើកនេះ ជារួមមានបណ្តា សព្វាវុធ កំពូលៗ ដូច ជា នាវាចម្បាំង ១៤ គ្រឿង នាវាមុជទឹក ២ គ្រឿង យន្តហោះ ៩ គ្រឿង ឧទ្ធម្ភាគចក្រ ៦ គ្រឿង ស្រប ពេលដែលសមយុទ្ធលើកនេះ ត្រូវបានគេដឹងថា ស្ថិតនៅក្រោមពាក្យស្លោក Joint Sea-2014 ដែល មានរយៈពេលដល់ទៅ ៣ ថ្ងៃពេញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី