CamNews

យល់ដឹង 

ពួក តាលីបង់ របស់ ប៉ាគីស្ថាន មានទំព័រ Facebook ត្រូវ Facebook បិទចោល

Facebook ទើបនឹងបានបិទនូវទំព័រ Facebook របស់ពួកតាលីបង់ ប៉ាគីស្ថាន មួយដែលបានបង្ហាញ
ខ្លួនលើ Facebook កាលពីពេលថ្មីៗនេះ។

បើតាម Washington Post បានអោយដឹងថាគេបានសិក្សាដឹងថាពួកភេរវកម្ម បានធ្វើការជ្រើសរើស
សមាជិកម្ដងមួយៗ ពីគ្រប់រូបភាព ទាំងក្នុងសាលា តាមផ្លូវ ហើយមកដល់ពេលនេះពួកគេបានប្រើ
ប្រាស់ Facebook ដើម្បីស្វែងរកអ្នកដែលស្អប់អាមេរិកអោយចូលដៃចូលជើងទៀតផង។

ក្នុងទំព័រ Facebook ដែលគេបិទនេះ ត្រូវបានគេតាមដានយ៉ាងជាប់ដោយមាន Post ដំណឹងរើសនូវ
សមាជិក ផ្សេងៗដូចជា អ្នកកាត់វីដេអូ អ្នកបកប្រែអង់គ្លេសអារ៉ាប់ ហើយសុទ្ធសឹងតែរើសអ្នកដែល
កាន់សាសនាអ៊ីស្លាមជាមួយនឹងករណីមិនប្រក្រតីជាច្រើនទៀត។

ក្រោយពេលដែលពិនិត្យអស់ចិត្តអស់ចង់ហើយ ដើម្បីកុំអោយមានបញ្ហាទើប Facebook សម្រេច
ចិត្តបិទទំព័រនេះចោលតែម្ដងដោយមិនបាច់និយាយច្រើន៕

ដោយ៖ ផានិត
ប្រភពពី៖ Bizinsider 


Tags: facebook lifestyle