ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារ សង្គ្រោះបន្ទាន់ក្នុងស្រុក ប្រទេស រុស្ស៊ីអោយដឹងថាមានករណីផ្ទុះឆេះ ដ៏ខ្លាំងក្លាមួយបានកើតឡើងនៅឯសំណង់ផ្សារ កំពង់ សាង សង់ ដ៏ធំមួយកន្លែង នៅជាយទីក្រុង Moscow ប្រទេសរុស្ស៊ី ។ ប្រភពដដែលបន្តអោយដឹងថា ខណៈនេះ បេសកម្ម ពន្លត់គ្រោះអគ្គីភ័យ កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ ដោយ ឧទ្ទម្ភាគចក្រ ចេញប្រតិបត្តិការ បាញ់ពន្លត់ ក៏ដូចជា ទម្លាក់ទឹក ។
របាយការណ៍ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់លើកនេះ បានកើតឡើងនៅក្នុងក្រុង Nemchinovka ហោចណាស់ តួប៉មសំណង់អាគារផ្សារ ៥ កន្លែង រងនូវការ ឆាបឆេះ ខណៈវិសាលភាពផ្ទៃដីរងនូវ គ្រោះអគ្គីភ័យ ឆេះដល់ទៅ ៣០០ ម៉ែត្រការ៉េ ។ មន្រ្តីផ្លូវការ មកពីភ្នាក់ងារ សង្គ្រោះបន្ទាន់ គូស បញ្ជាក់ដល់សារព័ត៌មាន TASS អោយដឹងថា ដើមឡើយ ផ្ទៃដីសរុប រង នូវការឆាបឆេះ លើកនេះមានត្រឹមតែ ១៥០ ម៉ែត្រការ៉េតែប៉ុណ្ណោះ ។ អាជ្ញាធរក្រុង សម្រេចដាក់ពង្រាយ សម្បទា សង្គ្រោះ បន្ទាន់ រួមមានដូចជា ឧទ្ធម្ភាគចក្រ Ka-32 និងរថយន្តពន្លត់អគ្គីភ័យ ២៨ គ្រឿង ក្នុងប្រតិបត្តិការ រំលត់ គ្រោះអគ្គីភ័យ ផ្ទុះឆេះទ្រង់ទ្រាយធំ សំណង់ផ្សារ កំពង់សាងសង់មួយនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ