CamNews

ព័ត៌មានអន្តរជាតិ 

NASA បង្កើតសួនបន្លែ នៅលើភពព្រះចន្ទ

បន្លែបង្ការ និងរុក្ខជាតិផ្សេងៗ អាចដុះនៅលើភពព្រះចន្ទនាចាប់ពីឆ្នាំ ២០១៥ ប្រសិនគម្រោងដាំដុះ ដំបូងនៅខាងក្រៅផែនដីរបស់ទីភ្នាក់ងារអាកាសចរណ៍ និងអវកាសអាមេរិក (NASA) បានក្លាយជា
ការពិត។

គោលបំណងរបស់ NASA គឺស្វែងរកវិធីដើម្បីឱ្យក្រុមអវកាសនៅលើព្រះចន្ទ អាចដាំដើមឈើនៅទី
នោះ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ដូចទៅនឹងក្រុមដែលបានផ្សងព្រេងនៅប៉ូលខាងត្បូង ឬក្រុមអវកាសនៅលើស្ថានីយអវកាសអន្ដរជាតិ (ISS) ដែលធ្លាប់បានទទួលបទពិសោធបែបនេះ។


 
ឆ្នាំ ២០១៥ ភពព្រះចន្ទនឹងមានដើមឈើ បន្លែបង្កា (nationalgeographic)


កត្ដាមួយចំនួនដែលអាចរាំស្ទះដល់ការរីកចម្រើន លូតលាស់របស់ដើមឈើនៅលើព្រះចន្ទ ត្រូវបាន
គេកត់សម្គាល់ឃើញថា នៅលើព្រះចន្ទមិនមានខ្យល់អាកាស ហើយវិទ្យុសកម្មពីព្រះអាទិត្យ និងពី
អវកាស មានកម្រិតខ្ពស់ គ្របសង្កត់មកលើព្រះចន្ទ។

ដូច្នេះ NASA ត្រូវប្រើប្រាស់ប្រអប់ធំមួយ   ផ្ទុកពេញដោយខ្យល់ដើម្បីឱ្យគ្រាប់ពូជ អាចដុះនៅលើ
ក្រដាសដែលមានជាតិបំប៉ន។ ក្នុងអំឡុងពី ៥ ទៅ ១០ថ្ងៃ កាមេរ៉ា នឹងថតយកដំណើរការនៃការដុះ
និងលូតលាស់របស់គ្រាប់ពូជ និងលទ្ធភាពនៃការរីកចម្រើន ក្នុងវិទ្យុសកម្មនៃបរិយាកាសរបស់ព្រះ
ចន្ទ។

តាមគម្រោង ប្រអប់សម្រាប់ដាំរុក្ខជាតិបែបនេះនឹងត្រូវបាន NASA បញ្ជូនឡើងទៅភពព្រះចន្ទ នៅ
ឆ្នាំ២០១៥។ គម្រោងនេះរបស់ NASA ត្រូវបានបង្កើតឡើង ដោយ​យោងទៅលើមូលដ្ឋាននៃការស្រាវ
ជ្រាវរបស់អ្នកវិទ្យាសាស្ដ្រ Bernard Foing មកពីមជ្ឈមណ្ឌលស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប
ESA នៅ Nordwijk ប្រទេសហូឡង់។ កាលពីឆ្នាំ ២០០៨ លោក Bernard Foing បានបញ្ជាក់ថា ដើម
ឈើអាចដុះនៅលើថ្មម៉ត់ ដែលមានលក្ខណៈដូចទៅនឹងផ្ទៃលើរបស់ព្រះចន្ទ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស៊ូថេប បង្កើត ភាពជាប់គាំង ដល់រដ្ឋាភិបាលថៃ

មេទ័ពថៃៈ ទាហានថៃ មិនឈរនៅ ខាងណានោះទេ ក្នុងជម្លោះនយោបាយ, បាតុករសម្រុកចូល ទីស្នាក់ការកងទ័ព

រន្ធត់ហួស ៖ ជាប់គាំង នៅក្នុង បារ ខណៈ ឧទ្ធម្ភាគចក្រ ធ្លាក់ចំ កាលពីយប់មិញនេះ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ newscientist


Tags: NASA Moon plant 2015 Bernard Foing