CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ជិតនឹងហោះទៅកាន់កូនភពដែលមានតម្លៃ ១០ពាន់លានពាន់លានដុល្លារ ក្នុងប្រព័ន្ធព្រះអាទិត្យ

ទីភ្នាក់ងារអវកាសអាមេរិក (NASA) នឹងចាប់ផ្ដើមបេសកកម្មសិក្សាស្រាវជ្រាវកូនភព 16 Psyche
ដែលមានផ្ទុកទៅដោយដែក និងនីកែល ដែលមានតម្លៃស្មើនឹង ១០ពាន់លានពាន់លានដុល្លារ
អាមេរិក នៅឆ្នាំ ២០២៤។

កូនភព 16 Psyche មានធាតុផ្សំស្ទើរតែទាំងអស់អំពីដែក និងនីកែល។ យោងតាមអ្នកវិទ្យាសាស្ដ្រ
Lindy Elkins-Tanton ដែលទទួលខុសត្រូវគម្រោងខាងលើ កូនភពនេះ មានតម្លៃ ១០ពាន់លាន
ពាន់លានដុល្លារអាមេរិក ដែលច្រើនជាង ១៣០.០០០ដង បើធៀបនឹងតម្លៃសេដ្ឋកិច្ចទូទាំងពិភព
លោក។

ក៏ប៉ុន្តែ បច្ចេកវិទ្យារបស់ NASA នៅពេលនេះ មិនអាចទាញយករ៉ែនៅលើកូនភពនេះបាននៅ
ឡើយ។ Carol Polanskey អ្នកវិទ្យាសាស្ដ្រដែលបម្រើការឱ្យគម្រោងខាងលើ ឱ្យដឹងថា “យើងខ្ញុំ
ចង់ស្វែងយល់អំពីការកកើតនៃកូនភពនេះ”។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កូនភព 16 Psyche គឺជាស្នូលរបស់ភពមួយដែលមានទំហំស្មើនឹង
ភពព្រះអង្គារ។ ប៉ុន្តែ វាត្រូវបាត់បង់ស្រទាប់ខាងក្រៅ ដោយសារតែមានការបុកទង្គិចខ្លាំងជា
មួយអាចម៍ផ្កាយនានា កាលពីរាប់ពាន់លានឆ្នាំមុន។ គម្រោងរបស់ NASA នឹងជួយបកស្រាយ
អំពីសម្មតិកម្មនេះ។

Lyndi ថ្លែងថា “នេះគឺជាឱកាសដើម្បីស្វែងយល់អំពីកូនភពថ្មីមួយ ដែលមិនមែនភពថ្ម ឬទឹកកក។
16 Psyche គឺជាកូនភពលោហធាតុតែមួយគត់ដែលត្រូវបានគេដឹងនៅក្នុងប្រព័ន្ធព្រះអាទិត្យ”។

បេសកកម្មសិក្សាស្រាវជ្រាវ 16 Psyche គ្រោងនឹងត្រូវបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ ២០២៣
ហើយនឹងទៅដល់កូនភពនេះ នៅឆ្នាំ ២០៣០៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailygalaxy


Tags: NASA កូនភព 16 Psyche រ៉ែ