ព័ត៌មានកីឡា៖ ប៉ាក់ គីអៅ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យកាន់តែច្បាស់ជិត ១០០ % ហើយ ពីសេចក្ដី ព្រមព្រៀងមួយ ដែល Floyd ថានិងចុះហត្ថលេខា យល់ព្រមប្រកួតជាផ្លូវការ បន្ទាប់ពីគាត់ធ្វើការពិនិត្យសុខភាព ស្វែងរកសារជាតិថ្នាំក្នុងឈាម ។
យោងតាមការផ្សព្វផ្សាយរបស់ គេហទំព័រកីឡាអន្ដរជាតិមួយបានលើកឡើងថា កាលពីល្ងាចថ្ងៃច័ន្ទ ម្សិលមិញលោក ប៉ាក់ គីអៅ បានបំភ្លឺឲ្យកាន់តែច្បាស់ថែមទៀត ពីសេចក្ដីព្រមព្រៀងប្រកួតរបស់ អ្នកទាំងពីរថា មិនយូទៀតនេាះទេ ដែល Floyd នឹងយល់ព្រមចុះហត្ថលេខាយល់ព្រមប្រកួតជាផ្លួវការ បន្ទាប់ពីគាត់ យល់ព្រម ធ្វើតេស្ដសុខភាព ស្វែងរកសារធាតុថ្នាំក្នុងឈាម ។ បន្ថែមពីលើនេះទៅទៀតគាត់ បាននិយាយថា សម្រាប់ការសម្រេច ធ្វើតេស្ដសុខភាព នេះ ប្រសិនបើគាត់ ត្រូវបានគេពិនិត្យឃើញមាន ផ្ទុកសារធាតុថ្នាំពិត ប្រាកដមែន នោះគាត់ នឹងត្រូវ បានគេផាកពិន័យជាទឹកប្រាក់ដល់ទៅ ៥ លានដុល្លារ ។ ហើយអំណះអំណាងដែលគាត់លើកឡើងនៅពេលនេះ គឺ ប្រាកដណាស់ថា ការប្រកួតត្រូវតែកើតមានឡើង ។
ប៉ាក់ គីអៅ បានផ្ដល់អនុសាសន៍ទាំងក្ដីសង្ឃឹម ប្រាប់ដល់អ្នកសារព័ត៌មាន អំពីការប្រកួត ក្រោយពីគាត់ ទើបតែសម្រាកពី ការចូលប្រជុំក្នុងសភា ដែលក្នុងនាមគាត់ ជាអ្នកដំណាងឲ្យប្រជាពលរដ្ឋក្នុងតំបន់ ប្រទេសអាស៊ីប៉ែកខាងត្បួង នៃខេត្ដដែលក្រីក្រជាងគេបង្អស់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .thenational