ព័ត៌មានកីឡា៖ ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកហើយ ថ្ងៃនៃការប្រឈមមុខគ្នារវាងម្ចាស់ខ្សែក្រវ៉ាត់ WBO ប៉ាក់ គីអៅ នឹង ម្ចាស់ខ្សែក្រវ៉ាត់ WBC និង WBA Floyd Mayweather ថានិងធ្វើឲ្យកក្រើកសង្វៀនប្រកួត ក្នុងទីក្រុង Las Vegas នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ នេះ ប៉ុន្ដែកាលពីម្សិលមិញស្រាប់តែព័ត៌មានមួយលេចឡើងថា ការប្រកួតរបស់អ្នកទាំង ២ មានការប្រែប្រួល។
យោងតាមប្រសាសន៍របស់លោក Fred Sternburg ភ្នាក់ងារផ្ទាល់របស់កីឡាករ ប៉ាក់ គីអៅ បានធ្វើការបដិសេធន៍ច្រានចោល របាយការណ៍ជាច្រើនដែលទាក់ទងការសម្រេចចិត្ដថា ប៉ាក់ គីអៅ យល់ព្រមប្រកួតជាមួយ Floyd ទាំងស្រុងនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ។ ប៉ុន្ដែស្របជាមួយនឹងការបដិសេធន៍ដូច្នោះ គាត់ក៏បានបន្ថែមទៀតថា ការប្រកួតមិនបានលុបចោលនោះទេ គ្រាន់តែរង់ចាំប្រើពេលវេលាយូជាងនេះប៉ុណ្ណោះ ហើយសម្រាប់ការប្រែប្រួលនេះ នឹងបង្ហាញលទ្ធផលវត្ដមានក្នុងពេលឆាប់ៗ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី