CamNews

សុខភាព 

៣យ៉ាង ព្យាបាលកំចាត់ក្លិនមាត់ស្អុយ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ

មនុស្សជាង ៨០លាន់នាក់ នៅលើពិភពលោក បានទទួលរងគ្រោះថ្នាក់នូវក្លិនមាត់ស្អុយរាំរ៉ៃឬ
មានខ្យល់ដកដង្ហើមមិនល្អ ចេញពីក្នុងមាត់។ បញ្ហាទាំងនេះគឺបណ្តាលមកពីអញ្ចាញធ្មេញ និង
អណ្តាត និង បណ្តាលមកពីបញ្ហាមួយចំនួនទៀត ដូចជា៖  ការទទួលទានចំណីអាហារ រួចមិន
បានសម្អាតធ្មេញ ធ្មេញខូច ដង្កូវស៊ី កម្ទេចចំណីអាហារនៅជាប់ធ្មេញ  បង្កជាក្លិនស្អុយនៅក្នុង
មាត់។

ក្លិនមាត់ស្អុយ គឺជារឿងដ៏អាម៉ាស់មួយ សំរាប់មនុស្សគ្រប់រូប នៅពេលចេញទៅខាងក្រៅជួប
ជុំមិត្តភក្តិ នៅក្បែរមនុស្សដទៃទៀត ជាពិសេស  ពេលនៅជាមួយនឹង មនុស្សជាទីស្រលាញ់
ផ្ទាល់តែម្តង។ ប៉ុន្តែ សូមកុំព្រួយបារម្ភ បញ្ហាទាំងនេះ គឺមានវិធីជាច្រើនដើម្បីព្យាបាលដោយ
វិធីធម្មជាតិ និង តាមបច្ចេកវិទ្យាសម័យទំនើបនាពេលបច្ចុប្បន្ន។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ  មួយចំនួន  ដែលអាចព្យាបាលកំចាត់ក្លិន
មាត់ស្អុយ ឬ ខ្យល់ដកដង្ហើមមិនល្អ ចេញពីក្នុងមាត់បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមដុសសម្អាតធ្មេញរបស់អ្នក ឱ្យបាន​២ ទៅ ៣នាទី យ៉ាងហោចណាស់២ដង ក្នុង
១ថ្ងៃ ពេលទទួលទានចំណីអាហាររួច និង ជាពិសេស នៅពេលចូលគេង។

វិធីទី២៖ សូមប្រើប្រាស់ខ្សែមានសរសៃតូចៗសម្អាតនៅតាមចន្លោះធ្មេញរបស់អ្នកជារៀង
រាល់ថ្ងៃ ព្រោះថា ច្រាស់ដុសធ្មេញ ពេញខ្លះ មិនអាចដុសសម្អាតចំណីអាហារ  ដែលនៅជាប់
ធ្មេញ ឬនៅតាមចន្លោះធ្មេញរបស់អ្នក បានស្អាតល្អនោះទេ។

វិធីទី៣៖ សូមប្រើប្រាស់ច្រាស់ ឬ ឧបករណ៍ ដែលមានសមត្ថភាពដុសសម្អាតលើអណ្តាត
របស់អ្នក ដើម្បីសម្អាតកម្ទេចចំណីអាហារ ដែលមាននៅជាប់អណ្តាត៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ deltadentalins




Tags: health top-3-ways-to-fight-bad-breath