CamNews

ព័ត៌មានអន្តរជាតិ 

កូនតូចវ័យ ទើប ៤ ឆ្នាំ​ ប្រដាប់ដោយកាំភ្លើងខ្លី បាញ់ឪពុក ដោយអចេតនា

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ដែលត្រូវជាឪពុក បានទទួលរងរបួសធ្ងន់ បន្ទាប់ពីកូនប្រុស
តូចវ័យ ៤ ឆ្នាំ​ ប្រដាប់ដោយកាំភ្លើង បាញ់ដោយអចេតនា បន្ទាប់ពីបានរកឃើញ ខណៈពួក
គេទៅទស្សនាលេងភូមិគ្រឹះរបស់ពួកគេ នៅឯរដ្ឋ Arizona សហរដ្ឋអាមេរិក នេះបើតាមការ
អោយដឹង   ពីគេហទំព័រសារព័ត៌មានបរទេស  CNN  ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា     ឪពុកដែលជាជនរងគ្រោះរូបនោះ  មានឈ្មោះ   Justin   Stanfield
Thomas វ័យ ៣៥ ឆ្នាំ។ ឪពុកកូនទាំងពីររូបនេះ បានធ្វើដំណើរកំសាន្តរបស់ខ្លួន កាលពីថ្ងៃ
សុក្រកន្លងទៅ ទៅភូមិគ្រឹះមួយនេះ  ដែលខ្លួនបានធ្លាប់រស់នៅ  កាលពីអតីតកាលជាមួយ
នឹងមិត្តភក្កិរួមបន្ទប់របស់គាត់។

លើសពីនេះ​​ បើយោងតាមសម្តីមន្រ្តីប៉ូលីស  លោក  Brandon Bonney  ម្ចាស់ផ្ទះដែលត្រូវ
ជាអតីតមិត្តភក្កិរួមបន្ទប់របស់ឪពុករូបនេះ មិនបានដឹងថា  ឪពុកកូនទាំងពីរនាក់ បានមក
លេងនោះទេ។

ដោយឡែក ករណីផ្ទុះអាវុធដោយអចេតនាមួយនេះបានកើតឡើង បន្ទាប់ពីឪពុកកូនទាំង
ពីររូបនេះ បានទៅដល់ទីនោះ ភ្លាមៗនោះ កូនតូចវ័យ ៤ ឆ្នាំ រពិសដៃ  ក៏បានរកឃើញ កាំ
ភ្លើងខ្លីដៃ ដោយមានការងឿយឆ្ងល់ គេក៏បានយកវាមកលេងនិងសាកសួរអ្នកដទៃថានេះ
គឺជាអ្វី តែដោយមានការធ្វេសប្រហែស កាំភ្លើងខ្លីមួយនេះ ក៏បានរាកៃនិងបាញ់ចំឪពុកគេ
តែម្តង។

យ៉ាងណាមិញ  បន្ទាប់ពីបានកើតមានឡើងនូវគ្រោះថ្នាក់ចៃដន្យមួយនេះ  លោក Thomas
ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic