CamNews

តារា 

ម៉ាក សែននីតា និយាយពាក្យមួយឃ្លា បុរសៗឆ្លើយយល់ព្រមគ្រប់គ្នា!

ព័ត៌មានកំសាន្ត ៖ ក្រោយរូបថតតែងខ្លួនជាមឆ្ឆា ដូចនៅក្នុងរឿងភាគកូរ៉េដ៏ល្បីឈ្មោះ ដែលមានចំណងជើងថា "The Legend of the Blue sea" តារាសម្តែងស្រីមុខស្រស់ កញ្ញា ម៉ាក សែននីតា បានធ្វើឲ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហោះរូបថតជាលើកទីមួយបន្ទាប់ពីតុបតែងខ្លួនបែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញនេះ កញ្ញា ម៉ាក សែននីតា បានបង្ហោះរូបថតនៅក្នុងដំណើរកំសាន្តរបស់នាងជាមួយនិងមិត្តភក្តិនៅឯមាត់សមុទ្រ រីឯរូបនាងផ្ទាល់ក៏បានតែងខ្លួនជាមឆ្ឆាដែរ ឃើញថាស្រស់ស្អាតមិនចាញ់មឆ្ឆាពិតៗប៉ុន្មានទេ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ រូបថតដែលនាងបានបង្ហោះបានភ្ជាប់មកជាមួយនិងចំណងជើងថា "បើអូនជាមឆ្ឆា ស្រលាញ់អូនអត់...???" ក្រោយពីនិយាយពាក្យតែមួយឃ្លានេះសោះ ស្រាប់តែមានបុរសៗជាច្រើនចូលខមមិន និងឆ្លើយយល់ព្រមគ្រប់គ្នា ដោយអ្នកខ្លះនិយាយថា អ្នកណាមិនស្រលាញ់បើមឆ្ឆាស្អាតដល់ថ្នាក់នឹង រីឯអ្នកខ្លះទៀតនិយា​យថា ប្រាកដជាស្រលាញ់មួយរយភាគរយ និងមានខមមិនផ្សេងៗជាច្រើនទៀត ភាគច្រើនសុទ្ធតែឆ្លើយយល់ព្រម ។ 

គួរបញ្ជាក់ឲ្យដឹងថា កញ្ញា ម៉ាក សែននីតា ក៏ជាក្រុមអ្នកគាំទ្រមួយរូបរបស់រឿងភាគកូរ៉េ ដែលមានចំណងជើងថា "The Legend of the Blue sea" ដែរ ដូច្នេះហើយទើបជំរុញឲ្យទឹកចិត្តរបស់នាងចង់តុបតែងខ្លួនបែបនេះ ៕

-ចុចអាន ៖ ការពិតចឹងសោះ! បានជា នាយព្រែក ស្រែករកគូដណ្តឹងនិងអនាគតបងថ្លៃ ជាបន្ទាន់សម្បើមម្ល៉េះ!






ដោយ ៖ គន្ធា


ប្រភព ៖​ IG


Tags: Mak sensonita