CamNews

ជីវិត និងការងារ 

សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក

យោងតាមទិន្នន័យមួយដែលត្រូវបាន   Wealth-X និង UBS បញ្ចេញជាសាធារណៈ   នៅលើទំព័រ
billionairecensus នាចុងឆ្នាំនេះ បង្ហាញថា អាយុជាមធ្យមនៃសេដ្ឋី ១៥៧នាក់ របស់ចិន គឺ ៥៣ឆ្នាំ
ក្មេងជាងដល់ទៅ ៩ឆ្នាំ ធៀបនឹងអាយុជាមធ្យមរបស់សេដ្ឋីទូទាំងពិភពលោក។

ទំព័រ billionairecensus បានឱ្យដឹងថា បណ្ដាសេដ្ឋីទូទាំងពិភពលោក មានចំណុចរួមមួយ ៖ មាន
ប្រាក់ច្រើន ប៉ុន្ដែមិនមែនសេដ្ឋីប្រទេសណាក៏ដូចគ្នានោះដែរ។ ឧទាហរណ៍ សេដ្ឋីនៅចិន តែងមាន
វ័យនៅក្មេង។ អាយុជាមធ្យមរបស់សេដ្ឋី ១៥៧នាក់ របស់ចិន គឺ ៥៣ឆ្នាំ ចំណែកអាយុជាមធ្យម
របស់សេដ្ឋីទូទាំងពិភពលោក គឺ ៦២ឆ្នាំ។

បើទោះជាសេដ្ឋីចិន ភាគច្រើនមានអាយុនៅក្មេង ប៉ុន្ដែ មិនមែនសេដ្ឋីណាក៏តែងតែរកស៊ីត្រឹមត្រូវ
នោះដែរ។

កាលពីឆ្នាំ ២០១០ ទំព័រ Bloomberg បានធ្វើការស្រាវជ្រាវមួយ ទៅលើកូនចៅនៃត្រកូលអ្នកមាន
ទាំងឡាយនៅចិន។ ការស្រាវជ្រាវខាងលើ មានឈ្មោះថា “Revolution to Riches” (បដិវត្តសម្រាប់
អ្នកមាន) ក្នុងនោះ Bloomberg បានស្រាវជ្រាវទៅលើមនុស្សចំនួន ១០៣នាក់ ដែលជាកូន ចៅ ប្ដី/
ប្រពន្ធ របស់ក្រុមអ្នកនយោបាយកំពូលៗរបស់ចិន និងទ្រព្យសម្បត្តិរបស់ពួកគេ។

ជាលទ្ធផល បង្ហាញថា នៅពេលដែលប្រាក់កាស់ និងនយោបាយ ដើរទន្ទឹមគ្នា នៅចិន គេមិនមាន
ការភ្ញាក់ផ្អើលប៉ុន្មាន ខណៈដែលក្រុងប៉េកាំង គឺជាទីប្រមូលផ្ដុំនៃសេដ្ឋី ដល់ទៅ ២៦រូប។ បន្ទាប់
មកគឺក្រុងសៀងហៃ ១៩ និង Shenzhen ចំនួន ១៦រូប។

យោងតាមការគន់គូររបស់ UBS ទ្រព្យសម្បត្តិរបស់ក្រុមអ្នកមាននៅចិន មានចំនួន ៣៨៤ពាន់លាន
ដុល្លារ ជិតស្មើនឹងតម្លៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ ២០១២។

ដូចគ្នានេះដែរ ធៀបនឹងមធ្យមភាគពិភពលោក ចំនួនមនុស្សដែលទិញផលិតផលថ្លៃៗនៅចិន ក៏តែង
តែជាមនុស្សក្មេងៗ។ ឆ្នាំ ២០១១ នៅអាមេរិក អាយុជាមធ្យមនៃអ្នកដែលបានទិញរថយន្ដ Ferrari គឺ
៤៧ ចំណែកនៅចិន គឺ ៣២ឆ្នាំ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មន្ដ្រីរដ្ឋការចិន ក៏ត្រូវចេញរត់ម៉ូតូឌុប ដើម្បីចិញ្ចឹមក្រពះ

នារីជំទង់ រកបាន រាប់រយលានដុល្លារ ពីការលក់គ្រឿងអលង្ការ

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់





ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BusinessWeek


Tags: Chinese Wealth-X UBS Youngest Billionaires World's Youngest