CamNews

យល់ដឹង 

កំពូលមហាសេដ្ឋីផ្នែកបច្ចេកវិទ្យា ទំាង ១០រូប មានបំផុត លើពិភពលោក

នៅលើពិភពលោកមានចំណាត់ថ្នាក់មហាសេដ្ឋីជាច្រើនរូប។ ប៉ុន្តែ ថ្ងៃនេះ យើងសូមណែនាំ
ជូនលោកអ្នក នូវកំពូលមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាទាំង ១០រូប ដែលមានទ្រព្យសម្បត្តិច្រើន
ជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៤ ខណៈដែលមានកំពូលមហាសេដ្ឋីមួយចំនួន ត្រូវ
ជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោក និងជាប់ក្នុងបញ្ជីមហាសេដ្ឋីផ្នែកបច្ចេកវិទ្យា។ 
ឧទាហរណ៍៖ 
១. លោក Bill Gates ជាប់ជាកំពូលមហាសេដ្ឋីពិភពលោកទី១ និងជាប់ជាមហាសេដ្ឋី
ផ្នែកបច្ចេកវិទ្យាលំដាប់ទី១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។

២. លោក Larry Ellison ជាប់ជាកំពូលមហាសេដ្ឋីពិភពលោកទី៥ និងជាប់ជាមហាសេដ្ឋី
ផ្នែកបច្ចេកវិទ្យាលំដាប់ទី២ មានទ្រព្យច្រើនជាងគេ។

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាទាំង ១០ មានទ្រព្យច្រើនជាងគេ។ 

១. លោក Bill Gates
-អាយុ ៥៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Microsoft
-មានប្រាក់ ៧៦កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

២. លោក Larry Ellison
-អាយុ ៦៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Oracle
-មានប្រាក់ ៤៨កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៣. លោក Larry Page
-អាយុ ៤០ឆ្នាំ ជាម្ចាស់ Google
-មានប្រាក់ ៣២,៣កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៤. លោក Jeff Bezos
-អាយុ ៥០ឆ្នាំ ជាម្ចាស់គេហទំព័រដ៏ល្បី amazon.com
-មានប្រាក់ ៣២កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៥. លោក Sergey Brin 
-អាយុ ៤០ឆ្នាំ ជាម្ចាស់ Google មានភាគហ៊ុន ជាមួយលោក Larry Page
-មានប្រាក់ ៣១,៨កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៦. លោក Mark Zuckerberg 
-អាយុ ២៩ឆ្នាំ ជាម្ចាស់ (អ្នកបង្កើត) Facebook
-មានប្រាក់ ២៨,៥កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៧. លោក Stefe Ballmer 
-អាយុ ៥៧ឆ្នាំ ជាប្រធាននាយកប្រតិបត្តិក្រុុមហ៊ុន Microsoft
-មានប្រាក់ ១៩,៣កោដិ ដុល្លារ
-សហរដ្ឋអាមេរិក 

៨. លោក Michael Dell
-អាយុ ៤៩ឆ្នាំ ជាម្ចាស់ និងនាយកប្រតិបត្តិក្រុុមហ៊ុន Dell
-មានប្រាក់ ១៧,៥កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

៩. លោក Paul Allen 
-អាយុ ៦១ឆ្នាំ ជាម្ចាស់ភាគហ៊ុន ក្នុងក្រុុម Microsft ជាមួយលោក Bill Gates
-មានប្រាក់ ១៥,៩កោដិ ដុល្លារ
-សហរដ្ឋអាមេរិក

១០. លោក Azim Premji
-អាយុ ៦៨ឆ្នាំ ជាប្រធានក្រុមហ៊ុន Software 
-មានប្រាក់ ១៥,៣កោដិ ដុល្លារ
-ឥណ្ឌា
 


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ibnlive.in


Tags: knowledge billionaires 2014