CamNews

សុខភាព 

បើពិបាកជម្រុះរោម មកគ្លីនិកថែរក្សាស្បែក Faceline ទៅ នឹងបានស្រួលខ្លួនមិនខាន!!

អស្ចារ្យ ៖ រោមត្រង់បរិវេណណាមួយនៃដងខ្លួន ដែលយើងមិនពេញចិត្ដ អាចជាក្ដីរំខានដល់អារម្មណ៍របស់យើង  ហើយជាញឹកញាប់ រោមត្រង់បរិវេណទាំងនោះ ហាក់ដូចជាលេចឡើងយ៉ាងឆាប់រហ័ស។ វិធីជម្រុះរោម ដោយការដក ការខាត់ ឬកោរ  ប្រហែលជាមិនមែនជាជម្រើសល្អដើម្បីបំបាត់រោម ដែលយើងមិន​ពេញ​ចិត្ដនោះទេ ប៉ុន្តែការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ អាចជាមធ្យោបាយរហ័សទាន់ចិត្ដ និងមិនមានការឈឺចាប់ ដែលយើងគួរជ្រើសរើស។ ជំនួសឱ្យការស៊ូទ្រាំ នឹងការឈឺចាប់ដោយការខាត់ ព្យាយាមដក​រោមដោយចន្ទៀសយ៉ាងលំបាក សូមពិចារណា ដល់អត្ថប្រយោជន៍នៃការជម្រុះរោម ដោយឧបករណ៍ឡាស៊ែរ នៅគ្លីនិកថែរក្សាស្បែក Faceline។

ការជម្រុះរោម ដោយឡាស៊ែ គឺជាវិធីដ៏ងាយស្រួល

ជម្រើស នៃការជម្រុះរោមផ្សេងទៀត អាចបង្កជាបញ្ហាច្រើនយ៉ាង។ ការកោររោម នៅបរិវេណស្បែក​ងាយឈឺចាប់ អាចបណ្ដាលឱ្យកន្ទួលស្បែក ហើយរោមខ្លីៗ ដែលទើបនឹងកោរ ទំនងជាដុះមកវិញយ៉ាង​ឆាប់រហ័ស។ ការប្រើចន្ទៀសដករោម ដែលដុះខុសពីកន្លែងធម្មតា អាចជាវិធីដ៏រំខាន និងបង្កការឈឺចាប់​ ដល់ស្បែក ខណៈរោមទាំងនោះ នឹងដោះឡើងវិញយ៉ាងឆាប់រហ័ស។ ការជម្រុះរោម ដោយឧបករណ៍​ឡាស៊ែ គឺជាវិធីមួយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីសម្រេចបាននូវស្បែកទន់រលោង មិនថាអ្នក មានស្បែក ឬរោមប្រភេទណានោះទេ។



ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ សន្សំសំចៃពេលវេលា
ដោយសាររោម អាចដុះឡើងវិញយ៉ាងឆាប់រហ័ស ការជម្រុះរោម ដែលយើងមិនពេញចិត្ដម្ដងហើយម្ដង​ទៀត អាចជារឿងមួយគួរឱ្យធុញទ្រាន់។ ជាមួយនឹងការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ រោមនឹង​មិនដោះមកវិញ ក្នុងរយៈពេលយូរ។ នៅអំឡុងពេលជម្រុះរោមដោយឡាស៊ែ ឡាស៊ែរ នឹងផ្តោតលើឫសរោម។ នៅពេលដែលឫសរោម ប៉ះនឹងពន្លឺ នោះពន្លឺអាចបញ្ឈប់ការលូតលាស់របស់រោម។​ បន្ទាប់​មក បំណែកនៃរោមត្រូវបានបំផ្លាញ និងមិនអាចដុះលូតលាស់មកវិញយ៉ាងងាយស្រួលនោះទេ។



ការព្យាបាលដោយឡាស៊ែ គឺជាវិធីដ៏រហ័សទាន់ចិត្ដ

ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ អាចត្រូវបានយកមកប្រើ នៅលើផ្នែកជាច្រើននៃដងខ្លួន​ ដែលធ្វើ​ឱ្យវាក្លាយជាវិធីដ៏ល្អបំផុត សម្រាប់បរិវេណលើដងខ្លួន ដែលអាចពិបាកនឹងទៅដល់។ រយៈពេលនៃការ​ព្យាបាលម្ដង ប្រព្រឹត្ដទៅអាស្រ័យដោយទំហំនៃបរិវេណ ដែលត្រូវផ្ដល់ការព្យាបាល។ ឧបករណ៍ឡាស៊ែ​ មានសមត្ថភាពជម្រុះរោម បានយ៉ាងឆាប់រហ័ស ទាំងនៅលើបរិវេណតូច ឬបរិវេណធំ។ បរិវេណធំនៃខ្នង ឬជើង ត្រូវប្រើរយៈពេលយូរ ក្នុងការព្យាបាល ជាងបរិវេណតូចៗដូចជា បរិវេណកជាដើម ប៉ុន្ដែ​ដំណើរការនៃការព្យាបាលទាំងអស់ប្រព្រឹត្ដទៅបានយ៉ាងឆាប់រហ័ស។ សន្ទុះរបស់ឡាស៊ែ អាច​បណ្ដាលឱ្យអ្នកជំងឺ មានអារម្មណ៍ឈឺឆៀបៗ អំឡុងពេលធ្វើការព្យាបាលភ្លាមៗ ប៉ុន្ដែដំណើរការ​នៃ​ការព្យាបាល ប្រព្រឹត្ដទៅឆាប់រហ័យ និងគ្មានការឈឺចាប់អ្វីនោះទេ។

ដើម្បីឱ្យការជម្រុះរោម ទទួលបានជោគជ័យ អ្នកជំនាញចាំបាច់ត្រូវផ្ដល់ការព្យាបាលពីរ ទៅបីដង។ ចំនួនដងនៃការព្យាបាល ដែលត្រូវការចាំបាច់ គឺត្រូវបានកំណត់ដោយបរិមាណ និងប្រភេទរបស់រោម ដែលត្រូវធ្វើការជម្រុះ។ លទ្ធផលជាទីគាប់ចិត្ដ នឹងបានឃើញយ៉ាងឆាប់រហ័ស និងបន្ដកើនឡើង ក្រោយ​ការព្យាបាលនីមួយៗ ដោយធ្វើឱ្យអ្នកជំងឺ ទទួលបាននូវស្បែកម៉ត់រលោង មិនគគ្រើម។

សេវាកម្មជម្រុះរោមដោយបច្ចេកវិទ្យាឡាស៊ែនេះ លោកអ្នកអាចរកបាន នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានអ្នកជំនាញ និងវេជ្ជបណ្ឌិតឯកទេសថែរក្សាស្បែក ប្រកបដោយបទពិសោធន៍ខ្ពស់ មកពីប្រទេសកូរ៉េ ព្រមទាំងបាននាំយកម៉ាស៊ីនព្យាបាលស្បែកបច្ចេកវិទ្យាទំនើបដំបូងគេ មកកម្ពុជា។



ដើម្បីទទួលបានការព្យាបាលជម្រុះរោម ដោយឡាស៊ែប្រកបដោយប្រសិទ្ធភាពខ្ពស់ លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែ​រក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 23 45/ 061 555 349៕



ដោយ ៖ សារ៉ាត


Tags: Health news