CamNews

យល់ដឹង 

អ្នកមានបញ្ហាប្រេះកែងជើង ឈប់បារម្ភទៀតទៅ ព្រោះម្សៅសូដាអាចជួយបាន

ប្រអប់ជើងក៏ជាផ្នែកមួយនៃសម្រស់របស់មនុស្សស្រីដែលធ្វើឲ្យគេគ្រប់គ្នាចាប់អារម្មណ៍ដែរ ដូចនេះលោកអ្នកក៏គួរតែប្រុងប្រយ័ត្ននិងថែរក្សាប្រអប់ជើងរបស់លោកអ្នកឲ្យបានខ្ជាប់ខ្ជួន។ យើងខ្ញុំសូមធ្វើការណែនាំវិធីងាយៗតាមបែបធម្មជាតិ ហើយចំណាយលុយតិចដោយគ្រាន់តែមានម្សៅសូដាតែប៉ុណ្ណោះ។

គ្រឿងផ្សំ

  • ម្សៅសូដា (Baking Soda) ៣ ស្លាបព្រាកាហ្វេ
  • ប្រេងផ្តល់សំណើម
  • ទឹកក្តៅឧណ្ហៗដាក់ក្នុងចានដែកប្រមាណ ៣ ទៅ ៤ លីត្រ
  • ប៉ុងទន់ ច្រាស់ ឬថ្មសម្រាប់ដុះជើង
  • ប្រេង Lavender ​(ដាក់ក៏បាន អត់បាន)


វិធីប្រើប្រាស់

  • ចាក់ម្សៅសូដាចូលទៅក្នុងទឹក ហើយកូរវាឲ្យសព្វ រូចដាក់បន្ថែមប្រេង Lavender ចូល ២ ទៅ ៣ដំណក់ រួចហើយត្រាំជើងរបស់លោកអ្នកឲ្យបាន ២០នាទី។
  • បន្ទាប់មកយកប៉ុងទន់ ច្រាស់ ឬថ្មមករុះបាតជើងរបស់អ្នកដើម្បីជំរុះស្បែកគ្រិនចេញ
  • ជូតជើងអោយស្អាត រួចលាបប្រេងផ្តល់សំណើមដែលមានសារជាតិ Glycerin ខ្ពស់ ឬពាក់ស្រោមជើងដែលមានដាក់ប្រេងដូង រួចហើយចូលគេងជាការស្រេច

វិធីនេះ អាចធ្វើម្តង ឬ២ដងក្នុងមួយអាទិត្យដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់ ៕

ប្រែសម្រួល ៖ ច័ន្ទ 

ប្រភព ៖ womansbeautyextra


Tags: Health news