ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន reuters បានចេញផ្សាយអោយដឹងថា កាលពី
ប៉ុន្មានម៉ោងមុននេះ នៅឯ Chinatown សង្កាត់ Manhattan ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក
ផ្នែកខ្លះនៃសំណង់គារកំពស់ ៥ ជាន់បានផ្ទុះ និងដួលរលំ ដែលបានបណ្តាលអោយមនុស្ស
យ៉ាងហោចណាស់ ១០ នាក់ទទួលរងរបួសធ្ងន់ និងស្រាល។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Robert Boyce ដែលជាអ្នកជំនួយការផ្ទាល់ស្នង
ការ មកពីនាយកដ្ឋានពន្លត់អគ្គីភ័យ (Fire Department Assistant) បានគូសបញ្ជាក់អោយ
ដឹងថា មូលហេតុដែលបានបណ្តាល អោយមានការផ្ទុះនៅក្នុងសំណង់អាគារមួយនេះ ពុំ
ទាន់បានដឹងច្បាស់នៅឡើយទេ ហើយគាត់ពុំអាចហ៊ានសន្មត់ថា វាទំនងមកពីការផ្ទុះ
ហ្គាសឬក៏យ៉ាងណានោះទេ ស្របពេលដែលការតាមដានស៊ើបអង្កេត នៅតែបន្តមាននៅ
ឡើយ។
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Robert បន្ថែមអោយដឹងផងដែរថា ក្នុងចំ
ណោមជនរងគ្រោះទាំង ១០ រូប មាន ៤ នាក់ទទួលរងរបួសធ្ងន់ខណៈពេលដែលមានការ
អន្តរាគមន៍បញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌល Weill Cornell Medical Center ស្របពេល
ដែលអ្នកទទួលរងរបួសស្រាល ទាំង ៦ នាក់ផ្សេងទៀត រួមមានបុគ្គលិកពន្លត់អគី្គភ័យ
២ រូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bellevue ដើម្បីធ្វើការសម្រាកព្យាបាល៕
ដោយ ៖ រិទ្ធី
ប្រភព ៖ reuters