ប៊ីប៊ីស៊ី៖ សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗ បានចេញក្រដាសប្រាក់ ១០០ដុល្លារថ្មី ដែលនៅក្នុង
ក្រដាសប្រាក់នោះ មានខ្សែចម្រៀក 3D ពណ៌ខៀវ, រួមជួង និងរូបឡូហ្គូដបទឹកខ្មៅ ជាមួយនឹង
ការដាក់បញ្ចូល លក្ខណៈសន្តិសុខថ្មីៗមួយចំនួន ដែលទំាងនេះអាជ្ញាធរនិយាយថា ជាលក្ខណៈ
ពិសេសដែលពិបាកនឹងចម្លងតាម។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៣នេះថា ការប្រមូលផ្តុំ
ក៏ដូចជាការរចនាថ្មីនេះ គឺមានរូបព្រិលៗនៅលើក្រដាសប្រាក់ កង្កប់ដោយខ្សែសន្តិសុខ ភ្លឺភ្លិបភ្លែត
ពណ៌ស៊ីជំពូ នៅខាងក្រោមពន្លឺអុលត្រាវីយ៉ូលែត។
កាលពីឆ្នាំ២០១០ ការរចនាក្រដាសប្រាក់ថ្មី ត្រូវបានពន្យាពេល ដោយសារតែគេមិនបានរំពឹងថា
ជាការប្រកួតប្រជែងផលិតផល។
ប្រធានប្រតិបត្តិក្រុមហ៊ុនសន្តិសុខ ក្រដាសប្រាក់ Fortress Paper លោក ឆាដវិក វ៉ាស៊ីលេននអូហ្វ
បានប្រាប់ប៊ីប៊ីស៊ីថា «វាមិនមែនជាការបន្ថែមដើម្បីបង្កើន ប្រព័ន្ធសន្តិសុខតូចតាចនោះទេ វាជាការ
បោះជំហានដើម្បីជៀសវាង ពីការលួចចម្លងយ៉ាងធំមួយ»៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ
- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch
- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា
- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ
- iPhone 6 នៅតែត្រូវការ ពឹងពាក់ Samsung
- ញឹម ចាន់ថន និង ស៊ឹម ថៃណា បង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ នៅក្លឹបរាត្រី
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល