Samsung មិនបានដាក់បញ្ចូលនូវ Feature Optical Image Stabilization (OIS) ទៅក្នុងកំពូល
ទូរស័ព្ទស៊េរីខ្ពស់ពីរម៉ូដែល (Galaxy S4 និង Note 3) នៅក្នុងឆ្នាំនេះនោះទេ ក្នុងពេលដែលគូ
ប្រកួតប្រជែង HTC និង LG សុទ្ធតែបំពាក់នូវ Feature OIS នេះ នៅលើទូរស័ព្ទកំពូលរបស់ខ្លួន។
ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ទនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងមិនឲ្យគូប្រកួតប្រជែង បន្តដើរទៅ
មុនទៀតទេ ពោលគឺ Samsung ទើបតែបង្ហាញណែនាំនូវម៉ូឌុលកាមេរ៉ា 13 MP ជាមួយនឹង OIS
ដែលត្រូវបានសង្ឃឹមថា នឹងបង្ហាញខ្លួននៅលើបណ្តាទូរស័ព្ទទំនើបៗរបស់ខ្លួន នៅឆ្នាំក្រោយ។
Samsung បានសន្យាថា ម៉ូឌុលកាមេរ៉ាថ្មីនេះ នឹងជួយផ្តិតយករូបភាព នៅក្នុងលក្ខខណ្ឌខ្វះពន្លឺ
បានល្អជាងមុន ដល់ទៅ ៨ ដង បើប្រៀបជាមួយទូរស័ព្ទជំនាន់មុនៗ។
Module កាមេរ៉ាមានខ្នាតប្រវែង 10,5 x 10,5 x 5,9mm របស់ Samsung នេះ នៅថែមទាំងធានា
បាននូវការបន្ថយ កំរិតនៃការប្រើប្រាស់ថាមពល ឲ្យមកនៅត្រឹមកំរិតទាបបំផុត តាមដែលអាចធ្វើ
ទៅបាន។
ក្នុងពេលដែលសេចក្តីប្រកាសរបស់ Samsung មិនបានប្រាប់ឲ្យដឹងថា ឧបករណ៍ណាខ្លះ ដែលនឹង
មានបំពាក់នូវម៉ូឌុលកាមេរ៉ាថ្មីនេះ នោះ តាមប្រភពពីគេហទំព័រ GSMArena, លទ្ធភាពច្រើនដែល
ក្រុមហ៊ុន Samsung នឹងនាំយកបច្ចេកវិទ្យាថ្មីនេះ បំពាក់នៅលើកំពូលស្មាតហ្វូនថ្មីពីររបស់ខ្លួនគឺ
Galaxy S5 និង Note 4 នៅក្នុងឆ្នាំ ២០១៤ ខាងមុខនេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch
- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា
- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ
- iPhone 6 នៅតែត្រូវការ ពឹងពាក់ Samsung
- Nokia Lumia 929 អេក្រង់ Full HD អាចនឹងបង្ហាញខ្លួន នៅចុងខែតុលា នេះ
- ញឹម ចាន់ថន និង ស៊ឹម ថៃណា បង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ នៅក្លឹបរាត្រី
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vreview