CamNews

ទូរស័ព្ទ 

Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ

តាមប្រភពពីកាសែត ET News (កូរ៉េខាងត្បូង), Samsung នឹងធ្វើការបង្ហាញនូវបន្ទះអេក្រង់ កោង
អាចបត់បែនបានទំហំ 5,7 inch រួមជាមួយនឹងស្មាតហ្វូនដែល Support ជាមួយបច្ចេកវិទ្យានេះ មុន
ដៃគូប្រជែងរួមប្រទេស LG។ ត្រូវរង់ចាំដល់ខែវិច្ឆិកា ទើមអេក្រង់កោងទំហំ 6 inch និងមិនបែកប្រេះ
ស្រាំរបស់ LG បង្ហាញខ្លួន។ ចំណែកឯ អេក្រង់កោងរបស់ Samsung ត្រូវបានគេប៉ាន់ស្មានថានឹង
បង្ហាញខ្លួន នៅសប្តាហ៍នេះហើយ។

ដោយសារតែបន្ទះអេក្រង់មានទំហំ 5,7 inch ប្រភពមួយចំនួនបានសន្និដ្ឋានថា ស្មាតហ្វូនអេក្រង់
កោងនេះ គឺជា Galaxy Note 3 (ប្រភេទអេក្រង់កោង)។ បន្ទះអេក្រង់របស់ Samsung មានទម្ងន់តែ
5,2 g និងកម្រាស់ 0,12 mm, ផ្គត់ផ្គង់កំរិតពន្លឺ Full HD 1.080 x 1.920 pixel។ Galaxy Note 3 នេះ
នឹងប្រើប្រាស់ Chip Quad Core Snapdragon 800។

ក្នុងនោះតាមប្រភពពី ET News ដដែល Samsung ក៏ជិតធ្វើការបង្ហាញនូវម៉ូដែល Galaxy Note 3
ដែលមិនជ្រាបទឹក ជាមួយនឹងឈ្មោះថា Galaxy Note 3 Active (ដូចនឹង Galaxy S4 Active) និងម៉ូ
ដែលទំហំតូច Galaxy Note 3 Mini អេក្រង់ទំហំ 5,25 inch ផងដែរ។ ជាក់ស្តែង មនុស្សជាច្រើនបាន
ឲ្យដឹងថា បើសិនជា ម៉ូដែលទំហំបង្រួមតូចរបស់ Note 3 មានមែន Samsung គួរតែធ្វើការជ្រើសរើស
នូវឈ្មោះថ្មីមួយផ្សេងពីនេះ ព្រោះថាឈ្មោះហៅឧបករណ៍មួយទំហំលើសពី 5 inch ថា "mini" ស្តាប់
ទៅដូចជាមិនទំនងសោះឡើយ៕

ដោយ៖ សិលា
ប្រភព៖ Vexpress


Tags: Galaxy Note 3 curve screen smartphone samsung hightech