មិនគួរអោយជឿ ៖ ចាប់ឃាត់ខ្លួនមនុស្ស ៤ នាក់ញ៉ាត់គុក បន្ទាប់ពីត្រូវបានរកអោយឃើញថា
បានគាស់សាកសពដែលបានយកទៅបញ្ជុះមកហើយនោះ មកធ្វើជាកូនកំលោះខ្មោច ក្នុងកម្ម
វិធីបុណ្យប្រពៃណីចិនបុរាណ "រៀបកាខ្មោច" នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែក
បរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ការរៀបអាពាហ៍ពិពាហ៍ គឺជាការចាំបាច់មួយដែលគួរធ្វើនៅក្នុងសង្គមចិន
ខណៈពេលដែលក្រុមគ្រួសារមួយចំនួន បានធ្វើបែបនេះជូនចំពោះកូនប្រុសរបស់ខ្លួន បន្ទាប់ពី
ពួកគេបានលាចាកលោកទាំងវ័យក្មេង។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា វា
ពិតជាមានការយល់ស្របទាំងពីរភាគ ពោលគឺ ឪពុកម្តាយខ្មោចកូនក្រមុំ និងកូនកំលោះ ដែល
សំរេចក្នុងការធ្វើបែបនេះព្រមគ្នា។ តែក៏មានករណីលួចសាកសព នារីវ័យក្មេងយកមកសំអាត
នឹងធ្វើការរៀបការខ្មោច ទៅតាមបុណ្យប្រពៃណីចិនបុរាណមួយនេះកាលពីពេលកន្លងទៅផង
ដែរ ខណៈពេលដែលក្រុមលួចសាកសពទាំងនោះ មកទល់នឹងពេលនេះ គឺត្រូវបានចាប់ឃាត់
ខ្លួន និងញ៉ាត់ចូលគុកហើយ។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទទាំង ៤ នាក់នោះ មានអាយុចន្លោះពី ២៨ ទៅ ៣២ ឆ្នាំ ។
ហើយពួកគេទទួលបានប្រាក់ប្រមាណជាង 240,000 យ័ន ( £26,000 ) ពីការលក់សាកសព
ខ្មោច ១០ នាក់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening