CamNews

ព័ត៌មានអន្តរជាតិ 

យុវតីស្រីវ័យក្មេង វ័យ ១៩ ឆ្នាំ កើតកូនក្រោមស្ពានមួយកន្លែង ផ្អើលអស់ ក្រុមមនុស្ស

ព័ត៌មានអន្តរជាតិ ៖ យុវតីស្រីវ័យ ១៩ ឆ្នាំ បានកើតកូនរបស់ខ្លួន នៅក្រោមស្ពានមួយកន្លែង
ជិតទន្លេ Klang river ស្របពេលដែលវាគឺជាទីកន្លែងរស់នៅ ដ៏សុខដុមរមនាជាមួយនឹងមិត្ត
ប្រុសរបស់ខ្លួន     អស់ជាច្រើនខែចុងក្រោយនេះ  បន្ទាប់ពីក្រុមគ្រួសារអ្នកទាំងពីរ  មិនបាន
ទទួលស្គាល់នូវទំនាក់ទំនងរបស់ពួកគេ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេ
ហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មានដដែលនេះបន្ថែមអោយ
ដឹងផងដែរថា គូស្នេហ៍មួយគូ  ដែលបានរៀបការនៅឯភាគខាងត្បូងប្រទេសថៃ ដោយមិន
មានការយល់ព្រមពីសំណាក់ឪពុកម្តាយមួយគូនេះ   ពូកគេបានប្រើប្រាស់ខ្នើយចាស់ៗ ក៏
ដូចជាស្រោមពូក  ធ្វើជាកម្រាលដេក  នៅក្រោមស្ពានមួយកន្លែង  ដែលត្រូវបានគេដឹងថា
ទីនោះគឺជាផ្ទះរបស់ពួកគេ។

គូស្នេហ៍វ័យក្មេង គ្មានការងារធ្វើមួយគូនេះ បានគូសបញ្ជាក់អោយដឹងថា បើទោះជាពួកគេ
ត្រូវរស់នៅទីវាល  ក៏ដូចជារស់នៅ ជាមួយនឹងក្រុមមនុស្សញៀនជាតិសុរា  គ្រឿងញៀនក៏
ដោយ ក៏ពូកគេរីករាយនឹងដដែល ព្រោះពួកគេអាចរស់នៅជាមួយគ្នា។

ដោយឡែក បើយោងតាមសម្តីនារីជាម្តាយឈ្មោះ  Aminah  អោយដឹងថា ដោយក្តីអាណិត
អាសូរពីក្រុមអ្នកដំណើរ  ក៏ដូចជា  អង្គការក្រៅរដ្ឋាភិបាល  ពួកគេបានបរិច្ចាកនូវរបររបស់
ប្រើប្រាស់បន្តិចបន្តួចរួមមានដូចជា ៖ ទឹកដោះគោ សម្លៀកបំពាក់ទារកជាដើម។

ផ្ទុយទៅវិញ បើយោងតាមសម្តីបុរសជាស្វាមី ឈ្មោះ Azlan វ័យ ៣១ ឆ្នាំ អះអាងផងដែរថា
គាត់ពិតជាមិនអាចរកការងារធ្វើបាននៅឡើយទេ   នាខណៈនេះ  ព្រោះតែមានបញ្ហាសុខ
ភាព។​ ជាការពិត កូនរបស់ខ្ញុំពិតជាប្រឈមនឹងហានិភ័យ ជាមួយនឹងការរស់នៅក្នុងលក្ខ
ខ័ណ្ធមួយនេះ ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសនោះទេ ដូច្នេះ មានតែរកទីជម្រកណាមួយ ដែល
មានសុខសុវតិ្ថភាពទៅ សមល្មមណាស់ទៅហើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន

 

 


Tags: international news strange news video news pics