ព័ត៌មានអន្តរជាតិ ៖ ប្រទេសថៃ គូសបញ្ជាក់អំឡុងថ្ងៃព្រហស្បត្តិ៍ ទី ២៣ មេសា ម្សិលមិញនេះអោយ ដឹងថា ខ្លួននឹងធ្វើការពិចារណាទៅលើបទបញ្ញាត្តិថ្មីមួយអោយបានឆាប់ រហ័ស ស្ថិតនៅក្រោមច្បាប់ សន្តិសុខថ្មី នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នរបស់ខ្លួន ត្រង់មាត្រា ទី ៤៤ ក្នុង គោល បំណងអនុញ្ញាត អោយបាននូវការកំចាត់ចោល ការនេសាទខុសច្បាប់ ។
ប្រទេសថៃ កំពុងតែប្រឈមមុខជាមួយនឹងការបោសសម្អាត ឧស្សាហកម្ នេសាទខុសច្បាប់ បន្ទាប់ សហភាពអឺរ៉ុប ប្រមានថានឹងហាមមិនអោយមានការ នាំចូល នូវគ្រឿងសមុទ្រពីប្រទេសថៃ នោះទេ បើសិនណា បើពុំមានចាត់វិធានការ ផ្លូវការ និងច្បាស់លាស់ណាមួយ ក្នុងអំឡុងពេល ៦ ខែ ។ មន្រ្តី ផ្លូវការប្រទេសថៃ បំភ្លឺអោយដឹង ថា រដ្ឋាភិបាល របស់ខ្លួន បានចាត់វិធានការ លុបបំបាត់ចោល ការ នេសាទខុសច្បាប់ ចាប់តាំងពីខែ តុលា ឆ្នាំមុនមកម្ល៉េះ ជា លទ្ធផល ចំណាត់ការសម្រេចបានពាក់ កណ្តាលហើយ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ប្រទេសថៃ គឺជាប្រទេសនាំចេញត្រី ធំ បំផុ ត លំដាប់លេខ ៣ លើ សកលលោក ដែលឧស្សាហកម្មមួយនេះ មានទំហំទឹកប្រាក់ដល់ទៅ ៨ ពាន់លានដុល្លារ សឹង្ហបុរី ។ បទបញ្ញត្តិថ្មីមួយនេះ គឹផ្តល់អំណាចដល់មន្រ្តីពាក់ព័ន្ធ អោយមានការ ត្រួត ពិនិត្យទៅលើបណ្តានាវា និងទូកនេសាទ ក៏ដូចជា ដាក់ពិន័យទៅលើ អាជីវកម្មខុសច្បាប់ជាដើម ។ ខណៈចំណាត់ការថ្មីមួយ នេះត្រូវបានគេមើលឃើញថា ផ្តោតជាសំខាន់ទៅលើការការពារ ក្រុម កម្មករ បន្ទាប់ពីរបកគំហើញ ជាច្រើន បញ្ជាក់បានថា ក្រុមកម្មករ ត្រូវបាននាំយកទៅបម្រើការងារ ជា ទាស ករ ដោយក្រុមឈ្មួញ ខុសច្បាប់ ។
ការធ្វើសមាជនៅសភា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធកន្លងទៅនេះ មានការលើកឡើងអោយដឹងថា ទាសករការងារ គឺមានពាសពេញទាំងអស់ នៅក្នងឧស្សាហកម្មនេសាទរបស់ប្រទេសថៃ ខណៈក្រុម អ្នកច្បាប់មួយចំនួនបានបញ្ជាក់ក្តែងៗអោយដឹងថា គ្រឿងសមុទ្រប្រទេស គឺជាប់នៅ ក្នុងបញ្ជីស្បែក ខ្មៅ ។ ឧស្សាហកម្មនេសាទ នាំចេញ ត្រីធំបំផុតប្រទេសថៃ រងនូវភាពរង្គោះរង្គើ ក្រោយ ពីមានផល ប៉ះពាល់ដោយផ្ទាល់ ពីការបង្រាបទៅលើការនេសាទខុសច្បាប់ ដោយប្រទេសឥណ្ឌូនេស៊ី តាមរយៈ ការបង្អាក់សង្វាក់ផលិតកម្ម ផ្គត់ផ្គង់អាហារសមុទ្រ ចាប់តាំងពីខែ វិច្ឆិកា ចុងឆ្នាំកន្លងទៅ ។
ទូកនេសាទប្រទេសថៃ ៥ គ្រឿង ត្រូវបានបំផ្ទុះកម្ទេចចោល ខណៈទូកនេសាទ អូស ចៃរ៉ា ជាង ២០០ គ្រឿងផ្សេងៗទៀតត្រូវឃាត់ទុក បន្ទាប់ពីរងនូវការចោទប្រកាន់ ចូលដែនទឹកនៃអ ធិប តេយ្យភាព ប្រ ទេសឥណ្ឌូនេស៊ីខុសច្បាប់ ដែលជាហេតុបណ្តាលអោយ ក្រុមអ្នកនេសាទប្រទេសថៃ ច្រើននាក់ រង នូវការចាប់ឃាត់ខ្លួនបង្ខាំងទុកនៅប្រទេសឥណ្ឌូនេស៊ី ជះឥទ្ធិពលអាក្រក់ ដល់ សង្វាក់ផ្គត់ផ្គង់ ត្រី តែ ម្តង ។
ប្រការទាំងនេះ ហើយបណ្តាលអោយមានផលអាក្រក់ ដល់សង្វាក់ផលិតកម្មផ្គត់ផ្គង់ការនាំចេញ នេះ បើយោងតាមសម្តីលោក Thawee Piyapatana ប្រធានក្រុមហ៊ុន Pacific Fish Processing Co លោក បន្តអោយដឹងថា ៖ មិនត្រឹមតែទូកនេសាទតែប៉ុណ្ណោះទេ ប៉ុន្តែ ផែនេសាទ កំពង់ផែ ផ្ទះបង្កករោងចក្រ ផលិតអាហារសមុទ្រ ឃ្លាំងស្តុក ត្រូវបានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។
ការចរចារ រវាងប្រទេសថៃ និង ឥណ្ឌូនេស៊ី ស្តីពីជម្លោះបទនេសាទនេះ ត្រូវបានគេរំពឹងថានឹងសម្រេច អំឡុងខែនេះ បើទោះជាអ្នកនេសាទ ថៃ សម្តែងនូវការព្រួយបារម្ភ ពីទំនាក់ទំនងជិតស្និទ្ធប្រទេសទាំង ពីរគឺជាបញ្ហាប្រឈម ។ ប្រទេសទាំង ២ បានជោគជ័យទៅលើកិច្ចចរចារ ក្នុងការនាំត្រលប់មកវិញនូវ បណ្តាអ្នកនេសាទដែលត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ នៅឥណ្ឌូនេស៊ីនិងបានបញ្ជូនត្រលប់ មកវិញ ស្រុកកំណើត ប្រទេសថៃ ។ ប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាទៅលើភាពអាចធ្វើទៅបាន នៃការចែករំលែកព័ត៌មានស្តីពី ទូកនេសាទខុសច្បាប់ និងកំណត់អោយបាននូវបញ្ហាប្រឈមដែលនាំ អោយកើតមានឡើងនូវ ការរត់ពន្ធមនុស្សខុសច្បាប់ ការរំលោភបំពានច្បាប់ការងារ យកកម្មករ ធ្វើជា ទាសករដាច់ខាត ចំពោះ ឧស្សាហកម្មនេសាទ នាដែនសមុទ្រ របស់ប្រទេសថៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA