CamNews

តារា 

ទឹម រដ្ឋា សម្ញែងភាពស្រើបស្រាល ជាមួយ អេនឌី មិនខ្លាចចិត្ត សង្សារប៉ាគីស្ថាន

ភ្នំពេញ៖ ទស្សនិកជនបានដឹងហើយថា តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បាន បង្កាត់ភ្លើង ស្នេហារោលរាលមួយ ជាមួយបុរសអាណិកជន ជនជាតិប៉ាគីស្ថាន ដោយបុរស ជាសង្សារ របស់នាងមានចិត្ត ស្រលាញ់នាងជាខ្លាំង ហើយជារឿយៗពួកនាង តែងតែ បណ្តើរ គ្នា ទៅណាមកណាត្រសង ប្រៀបដូចជាលលកញីឈ្មោល តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាស្រីរូបនេះបែរជា បង្ហាញភាព ស្និទ្ធស្នាលស្រើបស្រាល អោបរឹតជាមួយតារាប្រុស លោក អេនឌី យ៉ាងចាស់ដៃ ដោយមិនខ្លាចរអាចិត្ត សង្សារសំណព្វចិត្តទាល់តែសោះ ។

រូបថតជាច្រើនសន្លឹក របស់តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និង លោក អេនឌី ត្រូវបានអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈតារាទាំងពីរដួងនេះ យកមកបង្ហោះនៅលើបណ្តាញ សង្គមមួយនេះ ដោយមើលតាមរយៈរូបភាពនោះ គេសង្កេតឃើញតារាទាំងពីរដួងនេះមាន ភាពស្និទ្ធស្នាលអោបរឹតគ្នា ហាក់បង្ហាញពីការស្រើបស្រាល រវាងមនុស្សស្រី និងប្រុស ច្រើន ជាងការបញ្ចេញ កាយវិការបង្ហាញម៉ូដ សំលៀកបំពាក់ទៅទៀត ។

តាមរយៈរូបថតទាំងអស់នេះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ កញ្ញា ទឹម រដ្ឋា ជាច្រើន បានបង្ហាញពីការ ព្រួយបារម្ភជំនួសនាង ថាការបញ្ចេញកាយវិការ បែបនេះអាចធ្វើឲ្យសង្សារ បណ្តូលចិត្ត របស់នាង កើតការប្រច័ណ្ឌ ហើយអាចធ្វើឲ្យទំនាក់ទំនង ស្នេហាផ្អែមល្ហែម របស់ពួកគេ មានភាពរង្គោះរង្គើរផង ក៏មិនដឹង ព្រោះថាទឹកចិត្តបុរសមិនចង់ ឲ្យនារីដែល ខ្លួនស្រលាញ់ ទៅស្និទ្ធស្នាលបង្ហាញ កាយវិការមិនគប្បីសាច់ប៉ះ និងសាច់ជាមួយបុរស ណាផ្សេងឡើយ បើទោះជាគេធ្លាប់ដឹងថា តារាសម្តែងបុរសសង្ហារ លោក អេនឌី តែងតែ បង្ហាញភាពសិ្នទ្ធស្នាលបែបនេះ ជាមួយតារាស្រីទូទៅក៏ដោយ ។

ទាក់ទងនិងការលើកឡើង ពីការព្រួយបារម្ភពីទស្សនិកជន ជំនួសម្ចាស់សាម៉ីខ្លួនបែបនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅ កញ្ញា ទឹម រដ្ឋា ដើម្បីឲ្យនាងចេញមុខ បកស្រាយដែរ តែមិនអាចទាក់ទងនាងបាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ។ តែនាពេលកន្លងមកតារាស្រី ខ្ពស់ស្រឡះចូលចិត្ត ស្តាយសិចស៊ីរូបនេះ ធ្លាប់បានបង្ហើប Looking TODAY ថាចំណងស្នេហារបស់ពួកនាង ចាក់គ្រឹះរឹងមាំអាចទុកចិត្តបាន ព្រោះ ពួកនាងមានចិត្តស្រលាញ់ឲ្យគ្នា ទៅវិញទៅមកស្មោះ ដូច្នេះគ្មានអ្នកណាក្បត់ អ្នកណាបានឡើយ ម្យ៉ាងសង្សាររបស់នាង ក៏តែងតែនៅជិតនាង ផ្តល់ភាពកក់ក្តៅ ប្រៀបដូចជាស្រមោច និងស្ករ នាងមិនមានការព្រួយបារម្ភ រឿងបែកបាក់ឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh