CamNews

តារា 

នាង Aff ត្រូវបានមហាជនដាក់ឈ្មោះយ៉ាងពិសេសឲ្យ ក្រោយបែកធ្លាយព័ត៌មានអាដិតស្វាមីមានស្រីថ្មី

ថៃ ៖ ក្នុងនាមជាភរិយាម្នាក់ នាង Aff Taksaorn ពិតជារឹងមាំ នៅពេលដែលអាចទទួលដឹងលឺថា ស្វាមីរបស់នាងគឺលោក Songkran Tejanarong កំពុងតែមានទំនាក់ទំនងជាមួយនិងនាង Matt Peeranee ដែលជាតារាដូចគ្នា រហូតឈានដល់ដំណាក់កាលលែងលះគ្នា ដោយបន្សល់ទុកនៅដំណក់ឈាមមួយគ្រាប់រួមគ្នាគឺកូនស្រីម្នាក់ ។ 

មុនពេលផ្ទុះដំណឹងរវាងទំនាក់ទំនងរបស់អតីតស្វាមីមានស្នេហាជាមួយនិងនាង Matt ក៏ដោយ ប៉ុន្តែនាង Aff Taksaorn ក៏មិនដែលបង្ហាញពីមូលហេតុថា អ្វីទៅជាហេតុផលចម្បងដែលធ្វើឲ្យអ្នកទាំងពីរលែងលះគ្នានោះទេ រហូតដល់មានព័ត៌មានបែកធ្លាយមួយរយៈចុងក្រោយនេះ ទើបធ្វើឲ្យមហាជនបានដឹង ។​ 

ជាការពិតណាស់ នៅពេលដែលបានដឹងការពិតអស់ទាំងនេះហើយ មហាជនទូទៅបានកោតសរសើរនាង Aff Taksaorn ហើយដាក់ឈ្មោះក្រៅឲ្យនាងថា នារីដ៏រឹងមាំ ។ ឈ្មោះមួយនេះបានធ្វើឲ្យអ្នកមេម៉ាយកូនមួយរូបនេះបាននិយាយថា នាងមិនមែនទើបតែត្រូវគេហៅឈ្មោះនេះទេ ការពិតទៅនាងត្រូវបានគេដាក់ឈ្មោះនេះតាំងពីឆ្នាំមុនដែលនាងបានប្រកាសថានឹងលែងលះគ្នាជាមួយ Songkran មកម្ល៉េះ ។

Aff Taksaorn បន្ថែមទៀតថា ឈ្មោះមួយនេះបានធ្វើឲ្យរូបនាងកាន់តែរឹងមាំជាមុនទៅទៀត ហើយវាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាងក្នុងការបន្តដំណើរជីវីតក្នុងការងារ និងដើម្បីកូនស្រីតែម្នាក់គត់ ដែលនាងស្រលាញ់អស់ពីបេះដូង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Songkran Tejanarong Aff Taksaorn Matt Peeranee