ព័ត៌មានអន្តរជាតិ ៖ មនុស្សចំនួន ៦នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ ធ្ងរ ដោយត្រូវបាន សង្ស័យ ថា ពុល ឧស្ម័ន កាបូនម៉ូណូអូស៊ីត នៅក្នុងបារ និងខារ៉ាអូខេកម្សាន្ត មួយ កន្លែង ក្នុងខេត្ត Quang Ninh ភាគ ខាងជើង ប្រទេស វៀតណាម ។ ប៉ូលិសក្នុង តំបន់បានឲ្យដឹងថា ក្រុមជនរងគ្រោះបានផឹកស្រា យ៉ាងស្រវឹងជោគជាំ ហើយបាននាំគ្នាដេក នៅក្នុងបន្ទប់ខារ៉ាអូខេ បន្ទាប់ មកក៏មានហេតុការណ៍ នេះ កើត ឡើងតែម្តង នេះបើតាមព័ត៌មាន Channel News Asia ទើបចេញ ផ្សាយ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញានេះ៕
ប្រភព ៖ ដើមអម្ពិល និង channelnewsasia