CamNews

ព័ត៌មានអន្តរជាតិ 

ឡូយ​ម្ល៉េះ! ជប៉ុន​បាន​ផលិត​ការ៉េម ដែល​​មិន​ចេះ​រលាយ!

ជប៉ុន ៖ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ការ៉េម​ ប្រាកដ​ជា​ចង់​សាក​ការ៉េម​ប្រភេទ​នេះ​ជា​មិន​ខាន។ ដុកទ័រ​គីមី​ចំណី​អាហារ​ជប៉ុន បាន​ផលិត​ការ៉េម​ ដែល​មិន​ចេះ​រលាយ ទោះបី​ជា​អ្នក​ទុក​វា​ជា​ច្រើន​ម៉ោង ឬ​ក៏​ដុត​ភ្លើង​នៅលើ​វាក៏​ដោយ​។​

ការ៉េម​ Kanazawa នៅ​តែ​រក្សា​រូបរាង​ដដែល​ ទោះ​បី​ជា​អ្នក​ទុក​វា​រយៈពេល​បីម៉ោង ក្នុង​បន្ទប់ដែល​មាន​​សីតុណ្ហភាព ១០៤ អង្សាសេ​។ ការ៉េម​នេះ មាន​តម្លៃ​ត្រឹម​តែ ៣៩០ យេន ក្នុង​មួយ​ដើម (៣.៥០ ដុល្លារ​សហរដ្ឋអាមេរិក)។ បើ​អ្នក​ចង់​បន្ថែម​ជាមួយ​នឹង​ នំ cookies នំសូកូឡា និង Topping ផ្សេងៗទៀត វា​មាន​តម្លៃ​ ៧០០ យេន (៦.៣០ ដុល្លារ​សហរដ្ឋអាមេរិក)។​​


អ្នក​អាច​រក​ហាង​ការ៉េម Kanazawa Ice stores នៅ ទីក្រុង Harajuku និង Osaka ៕

ប្រភព៖ foodandwine


Tags: International news