ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ខ្សែអាថ៍វីដេអូ ដែលត្រូវ បានថតជាប់តាមរយៈ ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពនោះ ត្រូវបានអាជ្ញាធរក្នុងស្រុកចេញផ្សាយហើយ នេះបើយោងតាមការដកស្រង់ អត្ថបទសារព័ត៌មាន ពីគេហទំព័របរទេស ស្កាយ ញូវ ។
លើសពីនេះ ប្រភពដដែល បន្តអោយដឹងថា ខ្សែអាថ៍វីដេអូ គ្រោះថ្នាក់ខាងក្រោម ត្រូវបានចេញ ផ្សាយដោយនាយកដ្ឋាន គមនាគមន៍ រដ្ឋ Idaho សហរដ្ឋអាមេរិក The Idaho Transit Depart - ment ដោយនៅក្នុងនោះ សរបញ្ជាក់អោយឃើញថារថយន្តក្រុង មួយគ្រឿង ខណៈបាត់បង់ម្ចាស់ ការណ៍ហើយនោះ បានបោលសម្រុកទៅបុក ដើមឈើ ខ្ទេចជាច្រើនដើម មុននឹងបន្តទៅបុកផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ទើបថមថយកម្លាំងបន្តទៅមុខរបស់ខ្លួន ។
ដោយឡែក របាយការណ៍ គូសបញ្ជាក់អោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងបាត់ បង់ម្ចាស់ការណ៍ខាងលើ អាចកើតឡើងទៅបាន ស្របពេលដែលបុរសជាអ្នកបើកឡានក្រុងលង់់ លក់ក្នុងដំណេកមួយភាំង (ងងុយគេង) ។ រហូតមកទល់នឹងបច្ចុប្បន្នភាពនេះ បុរសដែលជាអ្នក បើកបររថយន្តក្រុងខាងលើ ត្រូវបានចោទប្រកាន់ពីបទ ការធ្វេសប្រហែស អំឡុងពេលបើកបរ យ៉ាងណាមិញ ពុំមានសេចក្តីរាយការណ៍ ណាមួយ អះអាងថាមាន មនុស្សរងរបួសនោះទេ ខាង ក្រោមជាខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ចងចាំ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិត ខ្លួនឯង និងអ្នកដទៃ បើកបរដោយ សុវត្ថិភាព ត្រូវចេះអាធ្យាស្រ័យអោយគ្នា សេពគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំសេព គ្រឿងស្រវឹង ងងុយគេង ហាមបើកបរ ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ