ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែ មិថុនា ឆ្នាំ ២០១៤ នេះថា ប្រទេសកូរ៉េខាងជើង បានប្រ កាសនៅ ថ្ងៃ ចន្ទ នេះថា នឹងឃុំខ្លួន អ្នកទេសចរអាមេរិក ពីររូប ក្នុងពន្ធនាគារ ពីបទបង្កសកម្មភាព ទាំង ឡាយ ប្រឆាំងទៅនឹង ប្រទេស កុម្មុយនិស្តមួយនេះ។
គួររំឭកថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញ ផ្សាយថា ជនជាតិអាមេរិកទាំងពីរនាក់នោះ មាន ឈ្មោះ Matthew Miller និង Jeffrey Fowle នឹងកំពុងត្រូវតុលាការសម្រេចទោស ឲ្យជាប់ ពន្ធនាគារ ពី បទចូលទៅក្នុងទឹកដី របស់ប្រទេសកូរ៉េខាងជើង ហើយបង្កសកម្មភាពមួយចំនួន ប្រឆាំងនឹង ប្រទេស នេះ ។ ទោះបីជាយ៉ាង ណា ក៏ដោយ ព័ត៌មានមិនបានបញ្ជាក់ថា តើជនទាំង ពីររូបខាងលើនេះ បាន ប្រព្រឹត្ត បទល្មើសអ្វី ឲ្យច្បាស់លាស់នោះទេ។
គួរបញ្ជាក់ ថា លោក Fowle មានអាយុ ៥៦ឆ្នាំ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន ពេល កំពុង បំ ពេញ ដំណើរ ទេសចរណ៍ ក្នុង ខែ មិថុនា នេះ ។ ដោយឡែកលោក Miller វិញ មានអាយុ ២៤ ឆ្នាំត្រូវ បានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួនដូចគ្នា កាលពី ខែមេសា ដោយសារលោកបាន ហែក លិខិតឆ្លងដែន របស់ខ្លួន ហើយស្រែក ទាមទារ ក្តែងៗនៅនឹងកន្លែងត្រួតពិនិត្យ ដោយសុំ សិទ្ធិជ្រកកោណ នៅ ក្នុងប្រទេសកូរ៉េខាងជើង។ រដ្ឋាភិបាលកូរ៉េខាងជើង បានអះអាង ថាលោក Miller បានប្រើប្រាស់ ប្រ ទេស នេះ ជាកន្លែងជ្រកកោណមួយរបស់ខ្លួន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល