CamNews

ព័ត៌មានអន្តរជាតិ 

ម្ដងនេះ ចិនប្រាកដជាឈឺក្បាលវិលមុខខ្លាំងជាក់ជាមិនខាន នៅពេលអាមេរិកដាក់កំហិតថ្មីបន្ថែមទៀតបែបនេះ!!

លោកប្រធានាធិបតី ដូណាល់ត្រាំ គ្រោងនឹងដាក់បម្រាមមិនឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើវិស័យបច្ចេកលវិទ្យាអាមេរិក ព្រមទាំងបញ្ឈប់ការនាំចេញផលិតផលបច្ចេកវិទ្យាបន្ថែមទៀត ទៅកាន់ប្រទេចិន នេះបើយោងតាមការរាយការណ៍របស់កាសែត The Wall Street Journal កាលពីថ្ងៃអាទិត្យ។

វិធានការចំនួនពីរគ្រោងនឹងប្រកាស នៅចុងសប្ដាហ៍នេះ និងមានគោលដៅប្រឆាំងនឹងផែនការយុទ្ធសាស្រ្ដរបស់ចិន”Made in China 2025” របស់ក្រុងប៉េកាំង ដែលជាផែនការយុទ្ធសាស្រ្ដផ្ដួចផ្ដើមរបស់ចិន ដើម្បីក្លាយខ្លួនជាប្រទេសឈានមុខគេលើសកលលោក ក្នុងវិស័យបច្ចេកវិទ្យា។


កាសែត WSJ បានឱ្យដឹងថា ក្រសួងរតនាធនាគារអាមេរិក កំពុងបង្កើតបទបញ្ញត្ដិនានា ដើម្បីរារាំងក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់ចិនយ៉ាងតិច ២៥ ភាគរយពីការទិញភាគហ៊ុន ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្នែកឧស្សាហកម្មសំខាន់ៗ ។

ការសែតដដែល បានបន្ថែមថា ក្រុមប្រឹក្សាសន្ដិសុខជាតិ និងក្រសួងពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ផែនការរួមគ្នា ដើម្បីគ្រប់គ្រងលើការនាំចេញឱ្យតឹងតែងជាងមុន ដែលនឹងមិនអនុញ្ញាតឱ្យបច្ចេកវិទ្យាផ្នែកឧស្សាហកម្មសំខាន់ៗ ត្រូវបាននាំចេញទៅប្រទេសចិនឡើយ។

ភាគហ៊ុនអាមេរិកធ្លាក់ចុះជាង ០.៥ ភាគរយ នៅក្នុងពាណិជ្ជកម្មអាស៊ី ក្រោយពីកាសែត WSJ បានរាយការណ៍។ សេតវិមាន និងក្រសួងរតនាគារ ពុំបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំអត្ថាធិប្យាយ ដែលផ្ញើជូន នៅក្រៅម៉ោងធ្វើការនោះទេ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ សុីអិនប៊ីសុី


Tags: International news