អេស៉្បាញ៖ អ្នកគ្រប់គ្រងក្រុម Real Madrid គឺលោក Jose Mourinho បានបដិសេធពីរបាយ
ការណ៍មួយដែលថាលោកនឹងចាកចេញពីក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនៃការ
ប្រកួតនេះ។
រូបភាព៖ លោក Jose Mourinho
Mourinho ទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រក្រុមតាំងពីលោកបានដឹកនាំក្រុមពុំ
សូវបានល្អកន្លងមក ដែលលទ្ធផលនៅពីក្រោយក្រុម Barcelona ដល់ទៅ ១១ពិន្ទុឯណោះ។
ប៉ុន្តែលោក Mourinho បានមានប្រសាសន៍ថា “ជោគជ័យក្នុងការដឹកនាំរបស់លោកនឹងមកដល់
ក្នុងពេលឆាប់ៗនេះ។ ការប្រឹងប្រែងរបស់លោកកាន់តែល្អទៅៗហើយ រឿងអីលោកត្រូវលាឈប់”
៕
ដោយ៖ តុលា
ប្រភព៖ bbc