CamNews

ព័ត៌មានអន្តរជាតិ 

ចំណាត់កំពូលប្រទេសទាំង ១០ ពុករលួយខ្លាំងបំផុត និងមិនពុករលួយ ឆ្នាំ ២០១៤

ព័ត៌មានជាតិ និងអន្តរជាតិ ៖  ចេញផ្សាយអំឡុងថ្ងៃពុធ ទី ៣ ធ្នូ ឆ្នាំ ២០១៤ អង្គការតម្លាភាពអន្តរជាតិ បាន ចេញផ្សាយនូវសន្ទស្សន៍របាយការណ៍ ចំណាត់ថ្នាក់ប្រទេសពុករលួយ មកពី   ជុំវិញ   ពិភពលោកប្រចាំឆ្នាំ ២០១៤ ក្នុងនោះ ប្រទេស Denmark បានឈរនៅចំណាត់ថ្នាក់កំពូល ជាប្រទេស    មានអំពើពុករលួយតិច ជាងគេបំផុត លើសកលលោក ខណៈប្រទេស ស៊ូម៉ាលី និងកូរ៉េខាងជើង ជាប់ចំណាត់ថ្នាក់ស្ទួនបាតតារាង ជាប្រទេស ពុករលួយខ្លាំងជាងគេបំផុតលើលោក អំឡុងឆ្នាំ ២០១៤ ។

គួររំឭកថា គេហទ័ព័រ អង្គការតម្លាភាពអន្តរជាតិ ក៏បានគូសបញ្ជាក់អោយដឹងពីបណ្តាប្រទេសទាំង ១០ឈរ នូវលំដាប់កំពូល លើគេបង្អស់ ជាចំណាត់ថ្នាក់ប្រទេសមិនពុករលួយ រួមមានដូចជា ៖ លេខ ១ ប្រទេស De- nmark លេខ ២ ប្រទេស New Zealand លេខ ៣ ប្រទេស Finland លេខ ៤ ប្រទេស Sweden លេខ ៥ស្ទួន ប្រទេស Norway និង Switzerland លេខ ៧ ប្រទេស សឹង្ហបុរី លេខ ៨ ប្រទេស   ហូឡង់  លេខ ៩ ប្រទេស Luxembourg  និង លេខ ១០ ប្រទេស Canada ។ ដោយឡែក បេក្ខភាព ប្រទេស     ទាំង ១០ ឈរនូវបាត តារាង ជាប្រទេស ពុករលួយខ្លាំងបំផុតរួមមានដូចជា ៖ ចំណាត់ថ្នាក់លេខ ១៦​៦    បានទៅ ៣ ប្រទេស រួម មានដូចជា ប្រទេស Eritrea ប្រទេស Libya និងប្រទេស Uzbekistan , ចំណាត់   ថ្នាក់លេខ ១៦៩ ប្រទេស Turkmenistan ចំណាត់ថ្នាក់លេខ ១៧០ ប្រទេស Iraq , ចំណាត់ថ្នាក់លេខ ១៧១ ប្រទេស សូដង់ខាងត្បូង ចំណាត់លេខ ១៧២ ប្រទេស អាហ្វហ្គានីស្ថាន , ចំណាត់ថ្នាក់លេខ ១៧៣ ប្រទេស ស៊ូដង់និងចំណាត់ថ្នាក់ បាតតារាងជាប្រទេស ពុករលួយជាងគេបំផុត ក្នុងចំណោម ប្រទេស ១៧៥ប្រទេសមកពីជុំវិញពិភពលោក គឺចំណាត់ថ្នាក់លេខ ១៧៥ គឺបានទៅលើប្រទេស កូរ៉េខាងជើង និង ស៊ូម៉ាលី ។ យ៉ាងណាមិញ បើតាមរបា យការណ៍ ប្រទេស កម្ពុជា អំឡុងឆ្នាំ ២០១៤ នេះ ទទួលបានចំណាត់ថ្នាក់លេខ ១៥៦ ជាចំណាតថ្នាក់មួយ ដែលមានតួរលេខទាបបំផុត ស្ទើរតែឈរនៅបាតតារាង ក៏ប៉ុន្តែ  យោងតាមសេចក្តីរាយការណ៍ អោយដឹង ថាកម្ពុជាឆ្នាំនេះ គឺមានភាពប្រសើរជាងឆ្នាំមុន ពីចំណាត់ថ្នាក់លេខ ១៦០  មកនៅត្រឹមចំណាត់ថ្នាក់ ១៥៦ នាឆ្នាំ ២០១៤ នេះ ផ្ទាល់តែម្តង ៕


ប្រភព ៖ អង្គការតម្លាភាពអន្តរជាតិ (transparency.org)


Tags: National news local news social news Cambodia Khmer Asia Phnom Penh