ព័ត៌មានអន្តរជាតិ ៖ ជាការខឹងខ្លាំង បន្ទាប់ពីរថយន្តរបស់ខ្លួន ត្រូវបានគេចាក់សោរ បិទជិត និងទទួល ការផាកពិន័យ បុរសម្នាក់ មកពីទីក្រុង Shandu ខេត្ត Guangdong បានមាន ប្រតិកម្ម ដ៏កម្រអាក្រក់ បំផុតសឹងតែមិនធ្លាប់មាន នេះបើយោងតាមការដកស្រង់អត្ថបទពី ទំព័រ សារ ព័ត៌មានបរទេស អាស៊ី វ័ន។
ទន្ទឹមនឹងគ្នានេះ យោងតាមសេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុក Shanghaiist អោយដឹងថា បុរស ដែលមានកំហឹងក្រេវក្រោធជាខ្លាំងនោះ មាននាមត្រកូល Huang លោក បានព្យាយាមចាក់សាំងលើ រថយន្តរបស់ខ្លួន បំណងនឹងដុតកម្ទេចចោល ។ បុគ្គលិកមកពីគណៈកម្មា ធិ លំនៅដ្ឋានក្នុងស្រុកមួយ បានចាក់សោររថយន្តរបស់លោក Huang ដែលបានចតចោលនៅក្នុង តំ បន់ ក្នុងនោះ លោក Huang មានការស្នើអោយ ដោះសារចាក់ចេញ តែពុំមានចំណាត់ការ និង បានធ្វើការបដិសេធ ។
គួរបញ្ជាក់ថា ឯកសារជាលាយលក្ខណ៍អក្សរ ចេញដោយគណៈ កម្មាធិលំនៅដ្ឋានក្នុងស្រុក អោយដឹង ថា តម្លៃប្រាក់ឈ្នួលក្នុងការសំចតរថយន្តនៅក្នុងតំបន់ គឺ ២០០ យ័ន ស្មើនឹង ៤២ ដុល្លារក្នុងមួយខែ ក្នុងនោះករណី ពិសេស សម្រាប់ការបង់ប្រាក់ទុកមុន បង់ប្រាក់កក់ក្នុងរយៈពេលមួយឆ្នាំមានតម្លៃត្រឹម តែ ២០០០ យ័នតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ប្រភពបន្តអោយដឹងថា សម្រាប់ករណី សំចតរថយន្តដោយ ចៃដន្យ នោះអាចនឹងមានការចាក់សោររថយន្ត និងពិន័យជាសាច់ប្រាក់ ៦ ដុល្លារ ស្នើនឹង ៣០ យ័ន សម្រាប់ថ្លៃតំហែទាំផ្លូវ ។
លោក Huang គូសបញ្ជាក់អោយដឹងថា មានមនុស្សប្រមាណជាង ៨ នាក់ ជាម្ចាស់រថយន្តមានការ ខឹងសម្បារចំពោះករណីដូចគ្នា ខណៈមានការលើកឡើងអោយដឹងថា បង់ប្រាក់ពិន័យជាមុខសិនមុន នឹងចង់បានការដោះសារ ចាក់ជាប់នឹងរថយន្តចេញ Unlock ។ ដោយជឿថា នេះ ជាអំពើខុសច្បាប់ លោក Huang ក៏បានទូរស័ព្ទហៅប៉ូលីស ។ រយៈពេល ៦ ម៉ោង បន្ទាប់ពីមា នការគូសវាស់ និង ជជែក ពិភាក្សា រាល់ក្រុមមនុស្សជាម្ចាស់រថយន្តខឹងសម្បារទាំងអស់ បានសម្រេចបង់ប្រាក់ពិន័យលើកលែង តែលោក Huang តែប៉ុណ្ណោះ ដោយនៅក្នុងនោះ ខណៈមានការខឹងសម្បារ ជាខ្លាំង លោកបានទាញ ដបសាំងមកចាក់លើរថយន្តរបស់ខ្លួន ព្យាយាមដុតចោល ក៏ប៉ុន្តែភ្លាមៗនោះត្រូវបានហាមឃាត់ដោយ ក្រុមបុគ្គលិក និងបានដោះសោរ ចាក់ចេញពីរថយន្តរបស់គាត់ តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន