CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមជួយសង្គ្រោះ អូស្រ្តាលី ជួយសង្គ្រោះ កូនបាឡែនយក្ស ដែលបានជាប់កឿង ចូលក្នុងសមុទ្រវិញ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជួយសង្គ្រោះ បានរៀបចំ    នឹង រំដោះកូនបាឡែនយក្សមួយក្បាល អោយ មានសេរីភាពឡើងវិញ បន្ទាប់ពីវា បានមកកឿងជាប់ នឹងមាត់សមុទ្រមួយកន្លែង ក្នុងរដ្ឋ Queensland
ប្រទេសអូស្រ្តាលី អស់រយៈពេលដល់ទៅ ២ ថ្ងៃ  នេះ បើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។ 

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កូនបាឡែនយក្ស មួយក្បាលនេះ បានជាប់កឿងនៅនឹងមួយ កន្លែងចាប់តាំងពីល្ងាច ថ្ងៃអង្គារមកម្ល៉េះ    ដោយនៅក្នុងនោះ អ្នកជំនាញជឿថា វាមានអាយុ ពីរឆ្នាំ គួរ បញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះ    បាន ព្យាយាម ជួយសង្គ្រោះវា ជាច្រើនលើកច្រើនសា ខណៈវេលា ព្រឹក  ថ្ងៃ ព្រហស្បត្តិ៍នេះ ក្រុមការងារ បា  នប្រើប្រាស់ កាប ពិសេស ក្នុងការអូសទាញ និង បណ្តែតវា អោយចូលទៅក្នុងសមុទ្រវិញ ។

ជាលទ្ធផល ក្រោយពីក្រុមការងារ​    សស្រាក់ពួតដៃគ្នា ក្នុង ការជួយរំដោះ កូនបាឡែនខាងលើ ក៏ត្រូវ បាននាំខ្លួនចូលទៅក្នុងទឹកសមុទ្រ    ជម្រៅជ្រៅវិញ ខណៈ មានសុទិដ្ឋិនិយម អោយដឹងថា វាអាចនឹង រស់រានមានជីវិតបន្តទៅទៀត តែនៅតែមានការឃ្លាំមើលជាពិសេស ដដែល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Viral video Breaking news Canada Whale