CamNews

ព័ត៌មានអន្តរជាតិ 

ISIS គំរាមវាយប្រហារពន្ធនា​គារ អារ៉ាប៊ី​សា​អូឌីត បន្ទាប់​ពីការ​ប្រហារជីវិត​ អ្នក ទោស ៤៧នាក់

(សីរ៉ី)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម បានគំរាមថា នឹងបំផ្លាញ​ពន្ធនាគារ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលឃុំឃាំងពួកជីហាត បន្ទាប់ពីប្រទេសនេះ ប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ក្នុងនោះរួមមាន ៤៣នាក់ ត្រូវបានគេចោទប្រកាន់ថា ជាពួកឧទ្ទាមអាល់កៃដា ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបញ្ហានេះ បានបង្កឲ្យមនុស្សជាច្រើន មានការខឹងសម្បារជាខ្លាំង រហូតបង្កជាការធ្វើបាតុកម្ម ក្នុងប្រទេសមួយចំនួន និងការថ្កោលទោស ពីសំណាក់អន្តរជាតិ៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS