CamNews

ព័ត៌មានអន្តរជាតិ 

កាលពីថ្ងៃអង្គារ ម្សិលមិញ ចិនជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណប HD ចូលទៅលំហអាកាស

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានរៀបចំ និង  ​បាញ់ បង្ហោះផ្កាយ រណបឃ្លាំមើលស្ថានភាពភពផែនដីប្រភេទ (HD)ទៅកាន់ទីលំហដោយទទួលបានជោគ ជ័យ ទាំង ស្រុង ។

ប្រភពព័ត៌មាន ដែលបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន  ស៊ិនហួ  បានឲ្យដឹងថា នៅវេលា ម៉ោងប្រមាណ ១១ និង  ១៥ នាទី ម៉ោង នៅក្រុងប៉េកាំង ប្រទេសចិន នៅឯមជ្ឈមណ្ឌល បង្ហោះផ្កាយ រណបចិនឈ្មោះថា តៃយួន ស្ថិតនៅភាគខាងជើង ខេត្តសាន ស៊ី  នោះ  ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ នៃ ប្រទេសចិន បានធ្វើការបាញ់   បង្ហោះ ផ្កាយរណប  Gaofen-2 ដែលជាប្រភេទផ្កាយរណប ទំនើប របស់ ចិន នោះ ត្រូវបានបញ្ជូនទៅកាន់ទីលំហ ។

បើយោងតាមលេខាធិការដ្ឋានរដ្ឋ   ទទួលបន្ទុក កិច្ច ការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម នៃ ក្រសួង ការពារជាតិ (SASTIND)បានឲ្យដឹងថា តាម រយៈគ្រាប់រ៉ុក្កែត  Long March-4B បានរុញច្រាន និងនាំ យកផ្កាយរណបដ៏តូច ដែលផលិតពីប្រទេសប៉ូឡូញ ទៅកាន់ដងតារាវិថី ទទួលបានលទ្ធផល ល្អប្រសើរ ។

គួររំលឹកថា កាលពីខែ  មេសា ឆ្នាំ ២០១៣  កន្លងទៅ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបាញ់បង្ហោះ ផ្កាយ រណប Gaofen-1 ទៅកាន់ដងតារាវិថី ដោយទទួលបានជោគជ័យ ៕

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ


Tags: Int news World news Breking news Unt news China Hong Kong