CamNews

តារា 

ក្រមុំៗផ្អើលទៅទិញកាហ្វេសឹងគ្រប់គ្នា ក្រោយបែកធ្លាយរូបថតកូនប្រុសតារាល្បីម្នាក់ នៅក្នុងផ្សារទំនើប

ថៃ ៖ តារាសម្តែងជើងចាស់នៅក្នុងប្រទេសថៃគឺ នាង Kejmanee Pichaironnarongsongkhram និងលោក Jetrin Wattanasin បានរៀបការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយ ។ ហើយសព្វថ្ងៃនេះប្តីប្រពន្ធមួយគូនេះបានបង្កើតគ្រួសារមួយ ដែលមានកូនប្រុសចំនួន ៣ នាក់ ដែលសុទ្ធតែជាបុរសសង្ហា និងជាទីចាប់អារម្មណ៍ខ្លាំងរបស់មិត្តនារីៗ ។ 

យោងតាមប្រភពពី gossipstar បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រមុំៗផ្អើលទៅទិញកាហ្វេសឹងគ្រប់គ្នា ក្រោយបែកធ្លាយរូបថតកូនប្រុសទីពីររបស់នាង Kejmanee និង លោក Jetrin នៅក្នុងផ្សារទំនើប ។ បន្ទាប់ពីនោះផងដែរ រូបថតរបស់ Jinjett Wattanasin ត្រូវបានគេធ្វើការចែកចាយពេញអិនធឺណិតតៗគ្នាតែម្តង ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រភពដដែលមិនទាន់បានបញ្ជាក់ទេថា កំលោះសង្ហា Jinjett Wattanasin ទៅធ្វើការនៅផ្សារទំនើបនោះ ឬទៅដើម្បីធ្វើការផ្សព្វផ្សាយនោះទេ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin