ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មជន មាននិន្នការ គាំទ្រលទ្ធិប្រជាធិបតេយ្យអោយដឹងនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា ពួកគេមានគម្រោង ធ្វើបាតុកម្ម សាជាថ្មីម្តងទៀត បន្ទាប់ពីពួកគេធ្លាប់បានធ្វើការ បាតុកម្មប្រឆាំងនយោបាយធំបំផុត នៅក្រុង បាងកក ចាប់តាំងពី រដ្ឋាភិបាល យោធា បានធ្វើរដ្ឋប្រ ហារចូលកាន់អំណាច អំឡុងខែ ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ ។
ការធ្វើបាតុកម្មផ្សេងទៀត អាច នឹង កើត មាន ឡើង នៅដោយកន្លែង ប្រឈមមុខជាមួយ នឹង រដ្ឋាភិបាល យោធា ប្រទេសថៃ ដែល កំពុងតែធ្វើ ការពិចារណា ប្រឆាំងទៅនឹង មេដឹកនាំបាតុកម្ម ដឹកនាំបាតុករ រាប់រយនាក់ ធ្វើបាតុកម្ម នាចុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ ខណៈ រដ្ឋាភិបាលថៃ បានគិតថា មិនធ្លាប់ស្តាប់ការបង្គាប់បញ្ជា ពីសំណាក់រដ្ឋាភិបាល នៅតែរឹងទទឹង ធ្វើបាតុកម្មដដែល
ចលនាថ្មី លទិ្ធប្រជាធិបតេយ្យ The New Democracy Movement (NDM) អាចនឹងធ្វើបាតុកម្ម បន្ត ទៀតនាពេលខាងមុខនេះ ដើមខែ តុលា ផ្ទាល់តែម្តង នេះបើយោងតាម សម្តី Rangsiman Rome ជាអ្នកសម្របសម្រួល NDM ក៏ដូចជា និស្សិតច្បាប់ ពីសាកលវិទ្យាល័យ Thammasat ទីក្រុង បាង កក ។ ពួកយើងនៅមានភាពភ័យខ្លាច ប៉ុន្តែ ពួកយើង សុខចិត្តចុះចាញ់ ? ចម្លើយ គឺ ទេ ។ ខ្ញុំនឹង បន្តប្រយុទ្ធប្រឆាំង ពីព្រោះ ពួកយើងចង់បាន លទ្ធិប្រជាធិបតេយ្យ ពេញលេញសម្រាប់ប្រទេសថៃ ផ្ទាល់តែម្តង ។
គួររំឮថា ក្រុមសកម្មជន មួយក្រុមនេះ ទទួលបានសិទ្ធ ក្នុងការ បើក វេទិកា បញ្ចេញមតិ នៅឯសា កលវិទ្យាល័យ ប៉ុន្តែមិនអនុញ្ញាតអោយមានការធ្វើបាតុកម្មនោះទេ នៅថ្ងៃសៅរ៍កន្លងទៅនេះ ។ ពុំ ទាន់ច្បាស់នៅឡើយថាតើ ហេតុអ្វីបានជាអាជ្ញាធរ ថៃ អោយ បាតុកម្ម ថ្ងៃសៅរ៍ កន្លងមកនេះ កើត ឡើងទៅរួច។ ក្រុមបាតុករមួយចំនួន ត្រូវរដ្ឋាភិបាល ចាប់ឃាត់ខ្លួន ។ មេដឹកនាំ រដ្ឋាភិបាលយោធា ដែលទទួលបន្ទុក ជានាយករដ្ឋមន្រ្តីចាំផ្ទះ ប្រទេសថៃ នាពេលបច្ចុប្បន្ន លោក Prayut Chan-ocha បានធ្វើការហាមឃាត់ មិនអោយការប្រជុំ ប្រឆាំងនយោបាយ លើស ពី ៥ នាក់ ខណៈកោះហៅ សកម្មជនរាប់រយនាក់ មកសាកសួរ ។ មិន ត្រឹម តែប៉ុណ្ណោះ ច្រើនជាង សកម្មជន ច្រើនរយនាក់ ក្នុងនោះ អ្នកកាសែត ក៏ដូចជា អ្នកនយោបាយ ត្រូវបានបង្ខំអោយ ចូលរួមវគ្គសិក្សាខ្លី"កែប្រែគំនិត" នៅឯមូលដ្ឋានទ័ព ។ គោលនយោបាយ ក្នុងការ ជួបប្រជុំមិនមានការផ្លាស់ប្តូរនោះទេ នេះបើយោង តាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Winthai Suvaree "ជាធម្មតា មិនមានការអនុញ្ញាត អោយមានការជួបប្រជុំ ធ្វើបាតុកម្ម ប្រឆាំងនយោបាយនោះទេ" ។ គួរបញ្ជាក់ថា ជាមួយនឹងបញ្ហា ចម្រូងចម្រាស់ ដែលនៅតែបន្តមាន រវាងអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យពេញលេញ និងរដ្ឋាភិបាល យោធា ប្រទេសថៃ ដែលបានគ្រប់គ្រងអំណាច ក្រោយធ្វើរដ្ឋប្រហារនោះអាចនឹងនាំមកនូវសង្គ្រាម ស៊ីវិលថ្មីមួយផ្សេងទៀត ឬក៏យ៉ាងណា បើភ្លៀងកាន់តែក្តៅឡើងៗ យ៉ាងដូច្នេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA